* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ២ករណីបន្ថែមទៀត ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» និងឧទ្យានជាតិព្រះមុនីវង្សបូកគោ

28-08-2026 14:34

(កំពង់ស្ពឺ)៖ មន្រ្តីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រចាំការក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបការបោះបង្គោល ហ៊ុមពទ្ធ័លើដីដែល ជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តដោយ អញ្ញាតជន នៅចំណុចខាងព្រលានយន្តហោះ ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ»។

មន្ត្រីឧទ្យានុរក្សទៅដល់ទីតាំង និងធ្វើការដកបង្គោលរបងថ្ម និងឈើចំនួន ៨៧បង្គោល ដំណាំចេក២៣ដើម ដែលបានដាំលើផ្ទៃដីព្រៃ ដែលបានទន្រ្ទានកាន់កាប់ដោយខុសច្បាប់ចំនួន ១,៨៧ ហិកតា។ ក្រុមការងារបាននិងកំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

នៅក្នុងថ្ងៃជាមួយគ្នានោះ មន្រ្តីឧទ្យានរក្សក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» បានចុះប្រតិបត្តិការបង្ក្រាប ការកាប់ឆ្ការ រុករាន ដីព្រៃដើម្បីជាយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តដោយ អញ្ញាតជននៅចំណុចខាលិចអូរគគី ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ក្រុមការងារបានរកឃើញមានបទល្មើសលួចកាប់ឆ្ការព្រៃ ទំហំប្រមាណ ០.៨០ហិកតា និងដាំដំណាំចេក ចំនួន៥ ដើម ស្វាយ ៥ដើម ឬស្សីចំនួន២០ដើម។

មន្ត្រីឧទ្យានុរក្សបានចាត់វិធានការស្របតាមនីតិវិធីច្បាប់ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងកំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

សូមបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អ្នកស្រឡាញ់បរិស្ថាន និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បន្តបង្កើនការចុះល្បាតយ៉ាងសកម្ម ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ការទន្ទ្រានដីព្រៃខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីរក្សាបានទាំងការអភិរក្សធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការធ្វើសុក្រឹតកម្ម ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយត្រូវអនុវត្ត ធ្វើការទប់ស្កាត់និងការការពារ និងចាត់វិធានការច្បាប់តឹរ៉ឹងបំផុត ស្វែងរកជនល្មើស និងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ៕