* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រមុខការទូត៖ កម្ពុជា មិនយល់ព្រមដាច់ខាត នូវការផ្លាស់ប្តូរព្រំដែនដោយកម្លាំងយោធា, កម្ពុជាប្រកាន់ជំហរប្រើប្រាស់ផែនទីមាត្រដ្ឋាន ១៖២០០,០០០ ដែលរៀបចំឡើងដោយ គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម

28-08-2026 15:09

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ជំហររបស់កម្ពុជា នៅមុខថ្នាក់ដឹកនាំសភា ISC ថា កម្ពុជា មិនយល់ព្រមដាច់ខាត នូវការផ្លាស់ប្តូរព្រំដែនដោយកម្លាំងយោធា ហើយកម្ពុជាប្រកាន់ជំហរប្រើប្រាស់ផែនទីមាត្រដ្ឋាន ១៖២០០,០០០ ដែលរៀបចំឡើងដោយ គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម។

ការគូសបញ្ជាក់បែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើឡើងក្នុងឱកាសដែល អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុងកិច្ចពិភាក្សានៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «វាមានសារៈសំខាន់ណាស់ ក្នុងការគូសបញ្ជាក់ថា កម្ពុជា និងថៃមានព្រំដែនអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ និងកំណត់យ៉ាងច្បាស់ជាងមួយសតវត្សរ៍មកហើយ តាមរយៈផែនទីមាត្រដ្ឋាន ១៖២០០,០០០ ដែលរៀបចំឡើងដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម»។

លើសពីនោះទៀត ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា សន្ធិសញ្ញា និងផែនទីទាំងនេះ ត្រូវបានយកមកប្រើប្រាស់ ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងសាលក្រមឆ្នាំ១៩៦២ និងម្តងទៀតនៅឆ្នាំ២០១៣ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ដូច្នេះ ផ្លូវឆ្ពោះទៅមុខត្រូវតែផ្អែកយ៉ាងរឹងមាំ លើឯកសារគតិយុត្តិទាំងនេះ និងយន្តការដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ជំហររបស់កម្ពុជាក្នុងបញ្ហានេះ មានភាពច្បាស់លាស់ និងប្រកាន់ខ្ជាប់នូវគោលការណ៍៖ ព្រំដែនជាតិមិនអាចផ្លាស់ប្តូរ ឬកំណត់ដោយកម្លាំង ឬតាមរយៈការបង្កើតការពិតថ្មី ដោយឯកតោភាគីបានឡើយ។ កម្ពុជាមិនយល់ព្រម និងនឹងមិនយល់ព្រមចំពោះវិធីសាស្ត្របែបនេះឡើយ។

ប្រមុខការទូតកម្ពុជា បានបន្ដថា ជាមួយគ្នានេះ វាមានសារៈសំខាន់ដូចគ្នា ក្នុងការបញ្ជាក់ថា ព្រំដែនគោក និងព្រំដែនសមុទ្រ គឺជាបញ្ហាពីរផ្សេងគ្នា ដែលស្ថិតក្រោមក្របខណ្ឌច្បាប់ផ្សេងគ្នា។ ដូច្នេះ មិនមានមូលហេតុផ្លូវច្បាប់ ឬជាក់ស្តែងណាមួយដែលអាចយកបញ្ហាមួយ មកបញ្ឈប់ការរីកចម្រើន នៃបញ្ហាមួយទៀតបានឡើយ។

បញ្ហាទាំងពីរគួរតែបន្តដំណើរការដោយគ្មានការពន្យារពេល តាមក្របខណ្ឌច្បាប់ និងយន្តការដែលបានព្រមព្រៀងគ្នារៀងៗខ្លួន និងស្របតាមច្បាប់អន្តរជាតិ។ នេះជាការគូសបញ្ជាក់ របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងទៀតថា សម្រាប់គ្រួសារដែលរងផលប៉ះពាល់ វាមិនមែនជាសំណួរអរូបីអំពីច្បាប់អន្តរជាតិនោះទេ។ វាពាក់ព័ន្ធនឹងផ្ទះសម្បែង ជីវភាព ការអប់រំរបស់កូនៗ និងសមត្ថភាពរបស់ពួកគេ ក្នុងការវិលត្រឡប់ទៅរកជីវិតធម្មតាវិញ។

បើតាមឧបនាយករដ្ឋមន្ត្រី, សំណួរដ៏បន្ទាន់សម្រាប់ពួកគេ គឺថា តើនៅពេលណាពួកគេអាចត្រឡប់ទៅយកអ្វីៗដែលពួកគេបានកសាង និងសន្សំតាមរយៈការខិតខំប្រឹងប្រែង និងការលះបង់ អស់រយៈពេលជាច្រើនឆ្នាំ។ តើពួកគេអាចប្រឈមមុខនឹងការលំបាកនាពេលបច្ចុប្បន្នយ៉ាងដូចម្តេច និងតើអនាគតរបស់ពួកគេ ជាពិសេសអនាគតរបស់កូនៗ នឹងទៅជាយ៉ាងណា?

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំង ដើម្បីជួយដល់គ្រួសារដែលរងផលប៉ះពាល់ ដោយបានសាងសង់ជម្រក និងលំនៅដ្ឋានបណ្តោះអាសន្ន ព្រមទាំងផ្តល់សម្ភារៈ និងតម្រូវការចាំបាច់ផ្សេងៗ៕