* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្នុងសន្និសីទ​ប្រធានសភានៃអន្តរសភា, ប្រមុខការទូតកម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបន្តរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាត្រូវបានកាន់កាប់ និងស្ថិតនៅក្នុងទឹកដីកម្ពុជា ដែលផ្ទុយនឹងច្បាប់អន្តរជាតិ (Video inside)

28-08-2026 15:29

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបន្តរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាត្រូវបានកាន់កាប់ និងស្ថិតនៅក្នុងទឹកដីកម្ពុជា ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។

ប្រមុខការទូតកម្ពុជា បានថ្លែងបែបនេះ នៅក្នុងសន្ទរកថាដ៏វែង​និង​លម្អិត​មួយ ក្នុងសន្និសីទ​ប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលបានរៀបចំឡើង នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ UN មានពលរដ្ឋកម្ពុជាប្រមាណ ៦៥ម៉ឺននាក់ បានផ្លាស់ទីលំនៅដោយសារការឈ្លានពានពីថៃ ហើយក្នុងនោះមានជាង ២ម៉ឺននាក់ នៅតែបន្តជាប់គាំងក្នុងតំបន់ភៀសខ្លួនបណ្តោះអាសន្ន។

លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋភៀសសឹក ស្របតាមអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នា នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ នៃគណៈកម្មការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំមុន។ យើងក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបន្តរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាត្រូវបានកាន់កាប់ និងស្ថិតនៅក្នុងទឹកដីកម្ពុជា ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងមិនស្របតាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ»។

លោកបានបន្តថា «សកម្មភាពទាំងនេះមានហានិភ័យធ្វើឱ្យស្ថានការណ៍នៅលើទីតាំងកាន់តែស្មុគស្មាញ និងធ្វើឱ្យដំណើរការសន្តិវិធីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាខូចខាត។ ក្នុងន័យនេះ កម្ពុជាបន្តអំពាវនាវឱ្យមានការអនុវត្តពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ដោយសុចរិតភាព និងទាំងស្រុង នូវសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។

សូមជម្រាបថា ​អ្នក​រាយការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក Tom Andrews បាន​លើកឡើងថា ជនភៀសសឹកកម្ពុជា ពិតជាត្រូវ​ការ​និង​សម​ទទួល​នូវ​ការ​ត្រលប់​ទៅ​ផ្ទះ​របស់​គេ​វិញ​ បើយោងតាមច្បាប់អន្តរជាតិ៕