* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សន្តិភាព និងការអភិវឌ្ឍដែលចំណាយពេលរាប់ទសវត្សរ៍ អាចត្រូវបំផ្លាញក្នុងរយៈពេលដ៏ខ្លី ហើយការកសាងសន្តិភាពឡើងវិញ បន្ទាប់ពីបាត់បង់ទៅ គឺជារឿងដ៏លំបាក

28-08-2026 15:47

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ថា ការកើតមានជម្លោះកាន់តែច្រើនឡើងនៅទូទាំងពិភពលោក រួមទាំងក្នុងតំបន់ផងដែរ ​បានរំលឹកដល់យើងទាំងអស់គ្នា អំពីភាពផុយស្រួយនៃសន្តិភាព​ ​ខណៈការអភិវឌ្ឍដែលចំណាយពេលរាប់ទសវត្សរ៍ អាចត្រូវបំផ្លាញក្នុងរយៈពេលដ៏ខ្លី ហើយការកសាងសន្តិភាពឡើងវិញ បន្ទាប់ពីបាត់បង់ទៅ គឺជារឿងដ៏លំបាកបំផុត។

​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កត់សម្គាល់បែបនេះ ធ្វើឡើងក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ​នា​ទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។

​ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជម្លោះនៅតំបន់ណាមួយអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល បង្កើនតម្លៃថាមពល និងស្បៀងអាហារ ប៉ះពាល់ដល់ពាណិជ្ជកម្ម និងការវិនិយោគ បង្កើតការផ្លាស់ទីលំនៅរបស់ប្រជាជន និងធ្វើឱ្យអសន្តិសុខកាន់តែធ្ងន់ធ្ងរនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ បន្ថែមពីនេះ គ្រោះមហន្តរាយអាកាសធាតុ ជំងឺរាតត្បាត ការគំរាមកំហែងតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន ក៏មិនគោរពព្រំដែនជាតិដែរ។ ដូច្នេះហើយ គ្មានប្រទេសណាមួយ មិនថាមានទំហំ ទ្រព្យសម្បត្តិ ឬអំណាចប៉ុណ្ណា អាចដោះស្រាយបញ្ហាប្រឈមទាំងនេះដោយខ្លួនឯងបានឡើយ។

ក្នុងន័យនេះ សាមគ្គីភាពមិនមែនគ្រាន់តែជាការបង្ហាញនូវសុឆន្ទៈប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការជាក់ស្តែងដែលតម្រូវឱ្យប្រទេសនានាធ្វើការរួមគ្នា គោរពវិធានដែលបានព្រមព្រៀង ពង្រឹងស្ថាប័នពហុភាគី និងជាពិសេស គឺការពារសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ទៀតថា «ទោះជាយ៉ាងណា សន្តិភាពមានភាពផុយស្រួយ ហើយមិនអាចចាត់ទុកថានឹងមានជានិច្ចបានឡើយ។ ជម្លោះកាន់តែច្រើនឡើងនៅទូទាំងពិភពលោក រួមទាំងក្នុងតំបន់របស់យើងផងដែរ បានរំលឹកយើងថា ការអភិវឌ្ឍដែលចំណាយពេលរាប់ទសវត្សរ៍ អាចត្រូវបំផ្លាញក្នុងរយៈពេលដ៏ខ្លី ហើយការកសាងសន្តិភាពឡើងវិញ បន្ទាប់ពីបាត់បង់ទៅ គឺជារឿងដ៏លំបាក»។

លោ​កបន្ថែមថា កម្ពុជាយល់ច្បាស់អំពីការពិតនេះ តាមរយៈប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ខ្លួន ដែលបានឆ្លងកាត់សង្គ្រាម និងជម្លោះជិតបីទសវត្សរ៍ រួមទាំងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបាននាំប្រទេសទៅកាន់ «ឆ្នាំសូន្យ»។ សម្រាប់កម្ពុជា សន្តិភាពមិនមែនគ្រាន់តែជាជម្រើសនោះទេ តែជាតម្រូវការ ជាទ្រព្យសម្បត្តិ និងជាមូលដ្ឋានគ្រឹះដែលការអភិវឌ្ឍគ្រប់ទម្រង់ត្រូវពឹងផ្អែក។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានសង្កត់ធ្ងន់ថា គ្មានសន្តិភាព គ្មានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព គ្មានការវិនិយោគប្រកបដោយអត្ថន័យ គ្មានការអប់រំប្រកបដោយគុណភាព គ្មានវឌ្ឍនភាពសង្គម និងគ្មានអនាគតដែលមានសុវត្ថិភាពសម្រាប់ប្រជាជនឡើយ។ ដូច្នេះ សន្តិភាព និងវិបុលភាពត្រូវយល់ថា ជាគោលដៅដែលពង្រឹងគ្នាទៅវិញទៅមក ដោយសន្តិភាពបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ ខណៈវិបុលភាពដែលមានបរិយាបន្ន និងរួមគ្នា ពង្រឹងមូលដ្ឋាននៃសន្តិភាពយូរអង្វែង៕