* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក សួស យ៉ារ៉ា ចាត់ទុកសន្និសីទ ISC ជាសង្គ្រាមការពារឈ្មោះកម្ពុជា ដែលថៃ យកបញ្ហាស្កេមជាលេស ឈ្លានពានកម្ពុជា (Video inside)

28-08-2026 16:02

(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានចាត់ទុកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាសង្គ្រាមការពារកេរ្ដិ៍ឈ្មោះប្រទេសកម្ពុជា ដែលប្រទេថៃបានយកបញ្ហាស្កេមអនឡាញ ធ្វើជាលេសដើម្បីឈ្លានពានទឹកដីប្រទេសកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញអំពីលទ្ធផល «ដំណើរការសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)» នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ លោក សួស យ៉ារ៉ា បានអះអាងថា សង្គ្រាមការពារកេរ្ដិ៍ឈ្មោះនេះ គឺបានស្ដារឡើងវិញនូវកេរ្ដិ៍របស់កម្ពុជានៅលើឆាកអន្ដរជាតិ និងស្ដែងកាន់តែច្បាស់ទៅកាន់ពិភពលោកថា ប្រទេសថៃ មិនមែនយកបញ្ហាស្កេមអនឡាញ ដើម្បីឈ្លានពានឡើយ។

លោកបានថ្លែងយ៉ាងដូច្នេះថា «រឿងធំរបស់យើងជាងគេ គឺសង្គ្រាមការពារកេរ្ដិ៍ឈ្មោះ ចឹងសង្គ្រាមមិនសំខាន់តែលើអាវុធទេ តែសង្គ្រាមការពារគេឈ្មោះធំណាស់ អញ្ចឹងគេមិនមកបំផ្លាញកេរ្ដិ៍ឈ្មោះរបស់យើងបានទេ នៅពេលដែលយើងមានការប្រជុំកម្រិតប្រធានសភាសកលហើយ អញ្ចឹងគេដឹងថា កម្ពុជាតើជាកន្លែងស្កេម ហើយអ្នកឯងមិនមែនយកស្កែម ដើម្បីឈ្លានពានប្រទេសទេ»។

ផ្ទុយទៅវិញ យុទ្ធនាការបង្ក្រាបស្កេមអនឡាញ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវបានបង្ហាញទៅកាន់វេទិកាដ៏សំខាន់នេះ។ ជាក់ស្ដែង តំបន់ខ្លះក៏ត្រូវបង្ហាញថាប្រតិបត្តិការបង្ក្រាបទទួលបានជោគជ័យ នឹងគ្មានវត្តមានស្កេមអនឡាញនៅលើទឹកដីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចជំនាញក៏កំពុងបន្ដធ្វើការងារនេះយ៉ាងសស្រាក់សស្រាំ។ នេះបើតាមការគូសបញ្ជាក់របស់លោក សួស យ៉ារ៉ា ទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ។

បើតាមលោក សួស យ៉ារ៉ា, លទ្ធផលនៃការធ្វើជាម្ចាស់ផ្ទះនេះ ក៏បង្ហាញអំពីការសាមគ្គីភាពអន្ដរស្ថាប័ន ទាំងរដ្ឋាភិបាល ទាំងសភា យើងហៅថាចលនារួមគ្នា ដើម្បីប្រឆាំងច្បាប់ព្រៃ អ្នកខ្លាំងឈ្នះ ហើយអ្នកតូចចាញ់។ ដូច្នេះការប្រើប្រាស់ច្បាប់ព្រៃ មិនជោគជ័យទេ បើសិនជាជួបជុំគ្នាតាមរយៈវេទិកានេះ មានគណនេយ្យភាព នៃស្ថាប័ន និងដំណោះស្រាយផ្លូវច្បាប់។

មួយវិញទៀត អ្វីដែលកម្ពុជាទទួលបាន គឺសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នឹងឈានទៅបង្កើតបានយន្ដការមួយដែលមានតួនាទីសង្កេតការណ៍បទឈប់បាញ់កម្រិតសភាសកល គ្រាដែលបច្ចុប្បន្ននេះ គឺមានតែយន្ដការ AOT របស់អាស៊ានតែប៉ុណ្ណោះ ដែលចុះទៅសង្កេតការណ៍ផ្ទៀតផ្ទាត់នៅតំបន់ជម្លោះ។ តម្លៃនេះ យន្ដការសង្កេតការណ៍បទឈប់បាញ់កម្រិតសភាសកលនេះ ក៏មានការទទួលស្គាល់ពីលោក បាន គីមមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។

លោក សួស យ៉ារ៉ា បានបន្ដថា ចលនាដើម្បីសង្កេតការមើលរកបទឈប់បាញ់ ឬក៏ធ្វើជាអ្នកសម្រាប់សម្រួលជម្លោះ ដោយយកច្បាប់ជាធំ គឺត្រូវបានលើកឡើងលើកទីមួយនៅក្នុងចលនា ISC។ ក្នុងនាមយើងជាប្រទេសមួយក្រោមការដឹកនាំ និងចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន យើងមានវិធីច្រើនណាស់ ដើម្បីការពារអធិបតេយ្យ ក្រៅពីលើកចុងកំណុង ដើម្បីដណ្ដើមមុខដីមកវិញ ប៉ុន្តែយើងនឹងបានសេចក្តីថ្លៃថ្នូរ និងការទទួលស្គាល់ជាអន្តរជាតិ ហើយប្រទេសណាដែលធ្វើការងាររំលោភច្បាប់អន្តរជាតិ ពិបាកនឹងថយក្រោយណាស់៕