* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វរសេនីយ៍ទោ ជ័យ វាសនា អំពាវនាវប្រជាពលរដ្ឋក្នុងស្រុកត្រពាំងប្រាសាទ រក្សាលេខទូរស័ព្ទនគរបាលមូលដ្ឋាន ដើម្បីស្នើសុំអន្តរាគមន៍បានទាន់ពេលវេលា

28-08-2026 16:26

(ឧត្តរមានជ័យ)៖ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានថ្លែងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមេត្តារក្សាទុកលេខទូរស័ព្ទរបស់នគរបាលមូលដ្ឋានជាប់តាមខ្លួន ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង រាយការណ៍ពីបញ្ហាផ្សេងៗ ឬស្នើសុំការអន្តរាគមន៍នៅពេលមានហេតុការណ៍ចាំបាច់។

តាមរយៈការបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុកផ្លូវការ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ជ័យ វាសនា បានលើកឡើងថា ប្រជាពលរដ្ឋគួរចាត់ទុកលេខទូរស័ព្ទរបស់នគរបាលមូលដ្ឋាន ប្រៀបដូចជា លេខទូរស័ព្ទរបស់សាច់ញាតិ ក្រុមគ្រួសារ និងមិត្តភក្តិ ដែលត្រូវរក្សាទុកជាប់ជានិច្ច ដើម្បីអាចទាក់ទងបានភ្លាមៗនៅពេលមានបញ្ហា ឬទុក្ខកង្វល់ណាមួយកើតឡើង។

លោកបានបន្តថា ការផ្តល់ព័ត៌មាន និងការទំនាក់ទំនងរបស់ប្រជាពលរដ្ឋទៅកាន់សមត្ថកិច្ចបានទាន់ពេលវេលា នឹងជួយឱ្យកម្លាំងនគរបាលអាចចុះស្រាវជ្រាវ ពិនិត្យ និងអន្តរាគមន៍បានឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហា និងទប់ស្កាត់ហេតុការណ៍ដែលអាចប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

លោកវរសេនីយ៍ទោ ជ័យ វាសនា បានសង្កត់ធ្ងន់ថា «បើមានបញ្ហា សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកសមត្ថកិច្ច» ព្រោះព័ត៌មានដែលប្រជាពលរដ្ឋផ្តល់ជូន ទោះតូចឬធំ ក៏អាចជួយឱ្យសមត្ថកិច្ចមានមូលដ្ឋានក្នុងការចុះអន្តរាគមន៍ និងដោះស្រាយបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកអធិការបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកត្រពាំងប្រាសាទទាំងអស់ សូមបន្តចូលរួមសហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ដោយចូលរួមរាយការណ៍ពីសកម្មភាព ឬហេតុការណ៍គួរឱ្យសង្ស័យនានា ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។

លោកអធិការបញ្ជាក់ថា សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាការងាររួមរបស់សមត្ថកិច្ច និងប្រជាពលរដ្ឋ ហើយកិច្ចសហការដ៏ល្អរវាងភាគីទាំងពីរ នឹងរួមចំណែកធ្វើឱ្យមូលដ្ឋានមានសុខសន្តិភាព សុវត្ថិភាព និងភាពកក់ក្តៅកាន់តែប្រសើរ សូមធ្វើការទំនាក់ទំនងលេខប្រចាំបញ្ជា២៤ម៉ោង ០៩៧ ៧៧៨០២១៨៕