* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សេចក្តីប្រកាសក្រុងភ្នំពេញ របស់ ISC ជំរុញឱ្យបម្លែងការប្តេជ្ញាចិត្តនយោបាយទៅជា «សកម្មភាពជាក់ស្តែង» ខណៈឥណ្ឌូនេស៊ីទទួលធ្វើម្ចាស់ផ្ទះលើកទី៣

28-08-2026 16:46

(ភ្នំពេញ)៖ សន្និសីទប្រធានសភាអន្តរជាតិលើកទី២ បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៨ ខែសីហានេះ បន្ទាប់ពីអង្គប្រជុំបានអនុម័តជាផ្លូវការនូវ «សេចក្តីប្រកាសក្រុងភ្នំពេញ» ដើម្បីកំណត់ទិសដៅ និងអាទិភាពរួមក្នុងការដោះស្រាយវិបត្តិសកលតាមរយៈកិច្ចសហប្រតិបត្តិការអន្តរសភា។

ពិធីបិទសន្និសីទបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសន្និសីទ។

នៅក្នុងពិធីបិទសន្និសីទ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តសេចក្តីប្រកាសនេះ ដោយបានថ្លែងថា៖ «ការប្តេជ្ញាចិត្ត និងសំឡេងរួមគ្នានៃសន្និសីទនេះ ត្រូវបានស្តែងចេញយ៉ាងច្បាស់នៅក្នុង "សេចក្តីប្រកាសក្រុងភ្នំពេញ" ដែលយើងទើបតែបានអនុម័ត។ ជាចុងក្រោយយើងត្រូវតែបម្លែងការប្តេជ្ញាចិត្តនយោបាយ
របស់យើងឱ្យទៅជាលទ្ធផលជាក់ស្តែង តាមរយៈការសម្របសម្រួលជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងអំណាចនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ»។

សេចក្តីប្រកាសក្រុងភ្នំពេញ បានផ្តោតលើខ្លឹមសារគន្លឹះសំខាន់ៗ ដោយបានបញ្ជាក់សារជាថ្មីអំពីកាតព្វកិច្ចដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការទូត និងកិច្ចសន្ទនា ស្របតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ អង្គសន្និសីទបានអំពាវនាវឱ្យបញ្ឈប់ការយកពាណិជ្ជកម្ម បច្ចេកវិទ្យា និងខ្សែច្រវាក់ផ្គត់ផ្គង់ជាដើម ធ្វើជា «អាវុធ» ដែលបង្កការបែកបាក់ និងគំរាមកំហែងដល់សន្តិភាព និងវិបុលភាពសកល ព្រមទាំងបានជំរុញប្រព័ន្ធពហុភាគីនិយមបើកចំហ បរិយាបន្ន និងមានប្រសិទ្ធភាព ដើរទន្ទឹមគ្នានឹងការពន្លឿនការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។

ស្របពេលជាមួយគ្នានេះ កម្ពុជាបានប្រកាសផ្ទេរតួនាទីធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភាអន្តរជាតិលើកទី៣ ជូនទៅព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ក្នុងឱកាសនោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងអបអរសាទរ និងសម្តែងនូវជំនឿជាក់យ៉ាងមុតមាំចំពោះព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានទទួលធ្វើជាប្រធានរៀបចំសន្និសីទប្រធានសភាអន្តរជាតិលើកទី៣ ដោយសម្តេចបានបញ្ជាក់ថា «យើងរង់ចាំដោយក្តីរីករាយក្នុងការជួបជុំគ្នាសារជាថ្មីនៅប្រទេសឥណ្ឌូនេស៊ី សម្រាប់សន្និសីទដ៏មានអត្ថន័យ និងជោគជ័យថ្មីៗបន្ថែមទៀត»៕