* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប៉ូលិសឥណ្ឌូណេស៉ី ឃាត់ខ្លួនមនុស្សជាង ៣០០នាក់ ក្រោយការតវ៉ាប្រែជាហិង្សានៅរដ្ឋធានីហ្សាការតា (Video inside)

28-08-2026 20:09

(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៉ីបានឃាត់ខ្លួនមនុស្សជាង ៣០០នាក់ និងបានកំណត់អត្តសញ្ញាណជនសង្ស័យរាប់សិបនាក់ បន្ទាប់ពីការតវ៉ាប្រឆាំងរដ្ឋាភិបាលបានប្រែក្លាយទៅជាអំពើកុបកម្មហិង្សានៅរដ្ឋធានីហ្សាការតា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

អ្នកនាំពាក្យប៉ូលិសរដ្ឋធានីហ្សាការតា លោក Budi Hermanto បានឱ្យដឹងថាមនុស្សសរុប ៣២២នាក់ (ក្នុងនោះមានអនីតិជន ១៦០នាក់) ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ ហើយមនុស្ស ៤៥នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទបំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងបង្កអំពើហិង្សា។ ក្រុមបាតុករបានដុតបំផ្លាញប៉ុស្តិ៍ប៉ូលិស ម៉ូតូ និងបានគប់ដុំថ្មលើសមត្ថកិច្ច ដែលបង្ខំឱ្យកម្លាំងប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងរថយន្តបាញ់ទឹកដើម្បីបំបែកហ្វូងមនុស្ស។ ក្នុងហេតុការណ៍នោះ បុរសម្នាក់បានស្លាប់នៅឯមន្ទីរពេទ្យបន្ទាប់ពីសន្លប់នៅកន្លែងកើតហេតុ។

គួរបញ្ជាក់ថា ការតវ៉ានេះធ្វើឡើងចំពេលដែលប្រធានាធិបតីឥណ្ឌូណេស៉ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) កំពុងរងសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំង ខណៈដែលប្រជាប្រិយភាព និងអត្រាគាំទ្ររបស់លោកបានធ្លាក់ចុះមកនៅត្រឹម ៣៨ភាគរយ នៅក្នុងការស្ទង់មតិចុងក្រោយនេះ៕