* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថានប្រកាសពីគុណភាពខ្យល់ «ល្អណាស់» ទូទាំងប្រទេសកម្ពុជា (Video inside)

29-08-2026 10:00

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់រយៈពេល ២៤ម៉ោង ចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។

ក្រសួងបរិស្ថាន​​ បានបញ្ជាក់ថា តាមរយៈការពិនិត្យតាមដានរបស់ក្រុមការងារ គេបានរកឃើញថា កំហាប់ភាគល្អិតនិចលគិតជាមធ្យមមានកម្រិតទាបបំផុត គឺស្មើនឹង ៤.៥៤ µg/m3 ដែលទាបជាងស្តង់ដារកំណត់ ៥០ µg/m3 យ៉ាងច្រើន។

ផ្អែកលើទិន្នន័យនេះ សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) សម្រាប់ប្រទេសកម្ពុជាត្រូវបានចាត់ទុកថាស្ថិតក្នុងកម្រិត «ល្អណាស់»។ ស្ថានភាពដ៏ល្អប្រសើរនេះបានគ្របដណ្តប់លើបណ្តាខេត្ត-ក្រុងជាច្រើន រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និងខេត្តស្ទឹងត្រែង។

ការប្រកាសនេះបានឆ្លុះបញ្ចាំងពីគុណភាពបរិស្ថានដ៏ល្អប្រសើរនៅក្នុងប្រទេសកម្ពុជា ដែលរួមចំណែកដល់សុខភាពសាធារណៈ និងបរិស្ថានប្រកបដោយចីរភាព។ ក្រសួងបរិស្ថានបន្តជំរុញការយកចិត្តទុកដាក់លើការការពារបរិស្ថាន ដើម្បីរក្សាបាននូវគុណភាពខ្យល់ល្អប្រសើរនេះសម្រាប់ប្រជាពលរដ្ឋទាំងអស់៕