* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកតាមដានស្ថានភាពនយោបាយ៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានលើកកម្ពស់កិត្យានុភាពជាតិជាតិ ខ្ពស់ត្រដែតលើឆាកអន្តរជាតិ

29-08-2026 12:05

(ភ្នំពេញ)៖ អ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជា លោក យឿន យឿត បានមើលឃើញថា សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនោះ បានធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានកិត្យានុភាពខ្ពស់ត្រដែតលើឆាក់អន្តរជាតិ និងចំណេញទាំងផ្នែកការទូត និងសេដ្ឋកិច្ច។

លោក យឿន យឿត បានបង្ហាញនូវការអបអរសាទរ និងមានមោទនភាពដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជា ដែលបានបង្ហាញពីសមត្ថភាព និងតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ ខណៈការរៀបចំកិច្ចប្រជុំកម្រិតតំបន់ និងអន្តរជាតិបានជោគជ័យ បញ្ជាក់ពីស្ថិរភាពនយោបាយ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាទាំងមូល។

លោកបានលើកឡើងថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៦ ដល់២៨ ខែសីហា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់។ អ្នកតាមដានស្ថានភាពនយោបាយរូបនេះបាន កត់សម្កាល់ឃើញថា ផលចំណេញដែលកម្ពុជាទទួលបានពីសន្និសីទនេះគឺ មានចំនួន៣ចំណុច ដោយក្នុងនោះរួមមាន៖

១. ការអនុម័តសេចក្តីថ្លែងការណ៍រួម៖ បណ្តាប្រទេសមាជិកប្រមាណ២០ប្រទេសបានឯកភាពគ្នាពង្រឹងយន្តការការទូតសភា ដើម្បីដោះស្រាយវិបត្តិសកល។ ការចងក្រងបណ្តាញសន្តិភាព, បង្កើតសម្ព័ន្ធភាពរឹងមាំរវាងថ្នាក់ដឹកនាំសភាជុំវិញពិភពលោក ដើម្បីលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស និងការចែករំលែកបទពិសោធន៍កម្ពុជា ដោយកម្ពុជាបានបង្ហាញពីជោគជ័យនៃ «នយោបាយឈ្នះ-ឈ្នះ» និងការផ្សះផ្សាជាតិ ដែលជាគំរូជាក់ស្តែងដល់ប្រទេសដែលមានជម្លោះ។

២.ផលចំណេញផ្នែកការទូតនិងសេដ្ឋកិច្ច ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះបានផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរ ដោយបានលើកកម្ពស់កិត្យានុភាពជាតិខ្ពស់ត្រដែតលើឆាកអន្តរជាតិ បញ្ជាក់ថាទោះជាប្រទេសតូច ប៉ុន្តែកម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំកម្រិតពិភពលោក។ ផ្នែកយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច គឺបើកឱកាសទាក់ទាញវិនិយោគិនបរទេសតាមរយៈការបង្ហាញពីស្ថិរភាពនយោបាយនិងបរិយាកាសកិច្ចសហប្រតិបត្តិការសេរី។ សេដ្ឋកិច្ចក្នុងស្រុកដោយជំរុញវិស័យទេសចរណ៍ សណ្ឋាគារ ដឹកជញ្ជូន និងសេវាកម្មក្នុងរាជធានីភ្នំពេញតាមរយៈការធ្វើដំណើរ និងស្នាក់នៅរបស់គណៈប្រតិភូអន្តរជាតិជាច្រើនរូបជាដើម។

និងទី៣. មតិយោបល់របស់ប្រជាពលរដ្ឋ និង អន្តរជាតិ
ការឆ្លើយតបជុំវិញព្រឹត្តិការណ៍នេះមានភាពវិជ្ជមានខ្លាំង ដោយក្នុងនោះមតិអន្តរជាតិ៖ថ្នាក់ដឹកនាំសភាបរទេសបានកោតសរសើរយ៉ាងខ្លាំងចំពោះការបដិសណ្ឋារកិច្ចនិងការរៀបចំប្រកបដោយវិជ្ជាជីវៈខ្ពស់របស់កម្ពុជា ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមសន្តិភាពរបស់សម្តេចតេជោ ខណៈមតិប្រជាពលរដ្ឋ ដោយប្រជាជនខ្មែរសម្តែងការអបអរសាទរ និងមានមោទនភាពជាតិជាពន់ពេក ដែលបានឃើញទង់ជាតិខ្ពស់ត្រដែត និងមានការផ្សាយផ្ទាល់លទ្ធផលជាផ្លូវការទូទាំងប្រទេស គឺជារបៀបវារៈការទូតសភាដ៏មុតស្រួចមួយ ដើម្បីប្រាប់ទៅកាន់ពិភពលោកអំពីការឈ្លានពានខុសច្បាប់របស់យោធាថៃមកលើទឹកដីកម្ពុជា និងស្វែងរកការគាំទ្រពីអន្តរជាតិក្នុងការដោះស្រាយជម្លោះនេះដោយយុត្តិធម៌ និងសន្តិវិធីជាដើម៕