* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្មវិធីសិក្សា SACE International របស់អូស្ត្រាលី ត្រូវប្រកាសដាក់អនុវត្តនៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រីកឱកាសសិក្សារបស់សិស្សទៅកាន់ស្តង់ដារអន្តរជាតិ

29-08-2026 14:18

(ភ្នំពេញ)៖ កម្មវិធីសិក្សា SACE International របស់អូស្ត្រាលី ត្រូវបានប្រកាសដាក់អនុវត្តជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រីកឱកាសសិក្សារបស់សិស្សានុសិស្សទៅកាន់ស្តង់ដារអន្តរជាតិ។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រោមវត្តមានលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប ព្រមទាំងលោកស្រី យូ ឈឹម ធីឡាយ លោក ឈឹម ផុនប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងលោក Matt Clarke ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃ SACE International ផងដែរ។

មិនតែប៉ុណ្ណោះពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នអប់រំ ភ្ញៀវជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនកុះករ។

ក្នុងឱកាសដ៏វិសេសវិសាលនះ លោកឧកញ៉ា ជា ធីឡាយ បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះសមិទ្ធផលថ្មីមួយទៀតរបស់សាលារៀនសុវណ្ណភូមិ ក្នុងការពង្រឹង និងអភិវឌ្ឍកម្មវិធីសិក្សាដែលមានលក្ខណៈអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការនៃការអប់រំក្នុងសម័យទំនើប។

លោកឧកញ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំ ដែលមិនត្រឹមតែផ្តល់ចំណេះដឹងដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវផ្តល់ជំនាញ ភាពច្នៃប្រឌិត សមត្ថភាពក្នុងការគិតវិភាគ និងជំនាញប្រើប្រាស់ភាសាបរទេស ដើម្បីធ្វើឱ្យយុវជនកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងនៅទីផ្សារការងារ និងបន្តការសិក្សានៅកម្រិតអន្តរជាតិ។

SACE International គឺជាកម្មវិធីសិក្សារបស់រដ្ឋអូស្រ្ដាលីភាគខាងត្បូង ដែលមានការទទួលស្គាល់ជុំវិញពិភពលោក។ SACE គឺជាកម្មវិធីសិក្សាអន្ដរជាតិដែលជួយឱ្យសិស្សមានសមត្ថភាពគ្រប់គ្រាប់សម្រាប់បន្ដការសិក្សានៅសាកលវិទ្យាល័យជុំវិញពិភពលោកដោយពុំចាំបាច់សិក្សាឆ្នាំមូលដ្ឋាន។

បើយោងតាមការបញ្ជាក់របស់លោក ង៉ែត ដារ៉ូ ប្រធានការិយាល័យសិក្សាធិការកម្មវិធីសិក្សាអន្តរជាតិបីភាសា ខ្មែរ-អង់គ្លេស-ចិន បានឱ្យដឹងថា សិស្សដែលបញ្ចប់កម្មវិធីអន្តរជាតិបីភាសា អាចទទួលបានគុណវុឌ្ឍិចំនួនពីរ រួមមាន South Australian Certificate of Education (SACE) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបរបស់កម្ពុជា។

លោកបានបញ្ជាក់ថា គុណវុឌ្ឍិទាំងពីរនេះ នឹងបង្កើតឱកាស និងផ្លូវសម្រាប់សិស្សានុសិស្សក្នុងការបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស។

ជាមួយគ្នានេះ លោក Derek Yip បានអបអរសាទរចំពោះការដាក់ឱ្យអនុវត្តកម្មវិធីសិក្សាថ្មីនេះ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកឧកញ៉ា ជា ធីឡាយ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការបន្តអភិវឌ្ឍកម្មវិធីសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យអប់រំ។

ក្រៅពីការប្រកាសដាក់ឱ្យអនុវត្តកម្មវិធី SACE International ពិធីនេះក៏បានរៀបចំចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ជូនសិស្សានុសិស្សផងដែរ ដែលជាឱកាសមួយដើម្បីអបអរសាទរចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សក្នុងការបំពេញការសិក្សាប្រកបដោយការតស៊ូ និងការទទួលខុសត្រូវ។

សិស្សានុសិស្សដែលទទួលបានវិញ្ញាបនបត្រនៅក្នុងឱកាសនេះ ត្រូវបានលើកទឹកចិត្តឱ្យបន្តខិតខំសិក្សា អភិវឌ្ឍចំណេះដឹង និងជំនាញរបស់ខ្លួន ព្រមទាំងប្រើប្រាស់ឱកាសដែលទទួលបានពីកម្មវិធីសិក្សាអន្តរជាតិ ដើម្បីកសាងសមត្ថភាពនិងត្រៀមខ្លួនក្លាយជាធនធានមនុស្សដែលមានគុណភាពសម្រាប់សង្គមជាតិ។

ពិធីនេះបានបញ្ចប់ទៅប្រកបដោយបរិយាកាសរីករាយ និងមោទនភាព ដោយមានការប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្ស និងការអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក។

គួរបញ្ជាក់ផងដែរថា ស្ថាប័នអប់រំ អិន ធី ស៊ីគ្រុប តែងតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ស្របតាមបាវចនា «គុណភាព វិន័យ សេវាកម្ម» ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងសតវត្សទី២១៕