* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យុទ្ធនាការ «ដាំកូនឈើហូបផ្លែតាមខ្នងផ្ទះ»៖ លោកបណ្ឌិត ប្រាំង ជលសា នាំយកកូនឈើហូបផ្លែរាប់ពាន់ដើម ចែកជូនប្រជាពលរដ្ឋ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ

29-08-2026 15:10

(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីស្នាក់ការគណបក្សស្រុកក្រគរ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកកូនឈើហូបផ្លែ ជូនដល់គ្រួសារសមាជិកបក្ស ទាំង៧ភូមិ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ទីវ រ៉ាវុឌ្ឍ នាយកអាជីវកម្មចែកចាយ នៃអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងអូរសណ្តាន់, លោកប្រធានគណបក្សស្រុកក្រគរ, លោកស្រីអភិបាលរងស្រុក ព្រមទាំងប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សស្រុក-ឃុំ, សាខាបក្សភូមិ និងបងប្អូន សមាជិក សមាជិកា គ្រួសារបក្សមកពីភូមិទាំង៧ ក្នុងឃុំក្បាលត្រាចយ៉ាងច្រើនកុះករ។

ក្នុងការចុះជួបសំណេះសំណាលនោះ លោកបណ្ឌិត ប្រាំង ជលសា បាននាំយកកូនឈើហូបផ្លែចម្រុះ ចំនួន១,៣៩៦ដើម មកចែកជូនដល់គ្រួសារបក្សទាំង៧ភូមិ ដែលរួមមាន៖ ទៀបបារាំង, ក្រូចឆ្មា និងក្រូចសើច, ដូងតឿក្រអូប, ក្រូចពោធិ៍សាត់, ខ្នុរម៉ាឡេ និងមៀន។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតបានដាក់ចេញនូវយុទ្ធនាការដាំកូនឈើហូបផ្លែតាមខ្នងផ្ទះ ក្រោមប្រធានបទដ៏មានអត្ថន័យ «ដាំដើមឈើ គឺសន្សំទ្រព្យសម្រាប់កូនចៅយើង, ដាំដើមឈើ ដើម្បីសោភ័ណភាព និងបរិស្ថាន»។ លោកបណ្ឌិតបានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប យកចិត្តទុកដាក់ដាំ និងថែទាំដើមឈើទាំងនោះឱ្យបានរស់លូតលាស់ល្អ ដើម្បីផ្តល់ទាំងផលដំណាំហូបផ្លែ និងលើកសម្រស់បរិស្ថានជុំវិញផ្ទះ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ, លោកបណ្ឌិត ប្រាំង ជលសា បានពន្យល់ និងសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានិច្ចកាលតែងតែប្រកាន់ខ្ជាប់ នូវការដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការច្បាប់អន្តរជាតិ។ លោកបានអំពាវនាវឱ្យសមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ បន្តជឿទុកចិត្តលើការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលជួយការពារអាយុជីវិត កម្លាំងការពារព្រំដែន និងប្រជាពលរដ្ឋ ពីហានិភ័យផ្សេងៗ។

លោកបណ្ឌិត ក៏បានកោតសរសើរ ចំពោះសមិទ្ធផលប្រព័ន្ធសូឡាបំភ្លឺតាមដងផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ដែលធ្វើឱ្យខេត្តទទួលបានការស្ងើចសរសើរថា «ខេត្តស្អាត គ្មានសំរាម» ក្រោមការខិតខំប្រឹងប្រែងរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ពីការបន្តរឹតបន្តឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនអ្នកដំណើរ ដោយគណៈបញ្ជាការឯកភាពខេត្តបានចាត់វិធានការតឹងរ៉ឹង ចំពោះព័ត៌មានញុះញង់ បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចបាត់ប្រេង។

លោកបណ្ឌិត ប្រាំង ជលសា ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តសាមគ្គីភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដំណើរការអភិវឌ្ឍន៍ និងនាំមកនូវភាពរុងរឿងថ្មីៗបន្ថែមទៀតដល់មូលដ្ឋាន៕