* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឥណ្ឌា បង្កេីនការតាមដានស្ថានភាពផ្ទាំងទឹកកក បន្ទាប់ពីមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន

29-08-2026 21:43

(ញូវដែលី)៖ ប្រទេសឥណ្ឌាកំពុងបង្កើនការឃ្លាំមើលតំបន់ហិម៉ាឡៃដែលជាប់ព្រំដែនជាមួយប្រទេសចិន និងនេប៉ាល់ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏សាហាវដែលបណ្តាលឱ្យមានអ្នកស្លាប់កាលពីប៉ុន្មានថ្ងៃមុននេះ ទំនងជាកេីតចេញពីបាតុភូតបាក់រលំផ្ទាំងទឹកកក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦។

ទីភ្នាក់ងារភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា គ្រោះមហន្តរាយថ្ងៃទី២៦ ខែសីហា នៅតាមព្រំដែនទីបេ-នេប៉ាល់ គឺបណ្តាលមកពីរលាយបាក់ផ្ទាំងទឹកកកបង្កើតបានជាកម្ទេចកម្ទីហូរច្រោះ នាំឱ្យចំនួនអ្នកស្លាប់កេីនដល់ជាង ៦០០នាក់ ខណៈជិត ៣ ០០០នាក់កំពុងបាត់ខ្លួននៅឡេីយ។ ខណៈដែលមូលហេតុពិតប្រាកដនៃការបាក់រលំមិនច្បាស់លាស់ កត្តាប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យផ្ទាំងទឹកកករលាយនៅទូទាំងពិភពលោក ដែលបង្កើនហានិភ័យនៃគ្រោះមហន្តរាយរបៀបនេះ។

លោក Madan Kaushik រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ នៅរដ្ឋ Uttarakhand តំបន់ហិម៉ាឡៃប៉ែកខាងឥណ្ឌា បាននិយាយថា «ដោយសារយើងមានព្រំដែនជាមួយនេប៉ាល់ ក្នុងនាមជាប្រទេសជិតខាង ហើយក៏មានស្ថានភាពភូមិសាស្ត្រស្រដៀងគ្នា​ យើងបានស្នើឱ្យនាយកដ្ឋានរបស់យើង តាមដានផ្ទាំងទឹកកកទាំងអស់ និងបឹងទឹកកកដែលមាននៅក្នុងតំបន់»។ លោកប្រាប់ AFP ថា «យើងបានស្នើឱ្យក្រុមការងាររបស់យើងឱ្យប្រុងប្រយ័ត្ន និងតាមដានថាតើមានស្ថានភាពស្រដៀងគ្នានេះកំពុងកើតឡើងនៅកន្លែងណាមួយក្នុងរដ្ឋឬទេ»

គួរបញ្ជាក់ថា រដ្ឋ Uttarakhand គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានភាពផុយស្រួយខ្លាំងផ្នែកបរិស្ថាននៅក្នុងប្រទេសឥណ្ឌា ដោយមានបឹងដែលកើតចេញពីផ្ទាំងទឹកកកចំនួន ១ ២៦៦បឹង។ អ្នកវិទ្យាសាស្ត្របានព្រមានថា ផ្ទាំងទឹកកកនៅតំបន់ហិមាល័យ ដែលផ្តល់ប្រភពទឹកដ៏សំខាន់ដល់មនុស្សជិត ២ពាន់លាននាក់ កំពុងរលាយក្នុងល្បឿនលឿនជាងពេលណាៗទាំងអស់ដោយសារបម្រែបម្រួលអាកាសធាតុ ធ្វើឱ្យសហគមន៍ប្រឈមមុខនឹងគ្រោះមហន្តរាយមិនអាចប៉ាន់ស្មានបាន និងអាចបង្កការខូចខាតធ្ងន់ធ្ងរ៕