* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក គីម វីរៈ អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេ និងទីទួលសុវត្ថិភាព ក្នុងរតនគិរី

30-08-2026 08:01

(រតនៈគិរី)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេស្រែពកតូច និងស្រែពកធំ ព្រមទាំងទីទួលសុវត្ថិភាពចំនួន៣ កន្លែង រួមមាន ទទួលសុវត្ថិភាពក្បាលដំរី ,ទីទួលសុវត្ថិភាពនាងដី និងសាលាបឋមសិក្សាស្រែកពកតូច ក្នុងឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនៈគិរី។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីតំណាងរាស្រ្ត, អភិបាលរងខេត្ត, តំណាងមន្ទីរជំនាញ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំងទាំងបី។

ក្នុងឱកាសនោះ លោក គីម វីរៈ បានបានវាយតម្លៃដល់ការអនុវត្តរបស់មន្រ្តីលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្តដែលបានចុះពិនិត្យ និងធ្វើរបាយការណ៍ជាប្រចាំអំពីស្ថានភាពដែលបានរងការជះឥទ្ធិពលដោយសារការប្រែប្រួលអាកាសធាតុ ពិសេសស្ថានភាពទឹកជំនន់ដែលបានកើតឡើង។

ឆ្លៀតក្នុងឱកាសនោះ លោក គីម វីរៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តតាមដាន និងយកចិត្តទុកដាក់ដល់ប្រជាកសិករនូវតម្រូវការចំបាច់ និងធ្វេីការទំនាក់ទំនងជាមួយអាជ្ញាធរវៀតណាម ដេីម្បីទទួលព័ត៌មាន និងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងទាន់ពេលវេលា។

លោក គីម វីរៈ បន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការជាមួយលេខាធិការដ្ឋានមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបន្តតាមដានស្ថានភាពទឹកជំនន់ និងវាយតម្លៃហានិភ័យផ្តោតជាចម្បងលើការការពារអាយុជីវិត និងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

សូមរម្លឹកថា កាលពីកន្លងទៅ ស្ថានភាពទឹកជំនន់នៅស្រែកពកតូច និងស្រែពកធំ ធ្លាប់បានជនលិច ក្នុងស្រុកកូនមុំ ប៉ះពាល់ឃុំចំនួន៥ រួមមាន ឃុំស្រែអង្ក្រង, ឃុំត្រពាំច្រេះ, ឃុំត្រពាំងក្រហម និងឃុំតាអងស្មេីនិង ១១ភូមិ ស្មើនឹងប្រជាពលរដ្ឋសរុបចំនួនប្រមាណ ៤០០គ្រួសារ និងដំណាំកសិកម្មមួយចំនួន។

ក្នុងនោះ ប្រជាពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាពចំនួនប្រមាណ ៣៥គ្រួសារ និងទទួលបានជំនួយឆ្លេីយតបពីប្រភពអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមខេត្ត មន្ទីរកិច្ចការនារី និងអង្គការ DPA៕