* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* សេដ្ឋកិច្ចអ៉ីរ៉ង់ ធ្លាក់ចុះ១០ភាគរយ អំឡុងសង្គ្រាមជាមួយអាមេរិក
* សហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា
* អូស្រ្តាលី នឹងស្វែងរកកៅអីជាសមាជិកមិនអចិន្ត្រៃយ៍ ក្នុងក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់អាណត្តិឆ្នាំ២០២៩-២០៣០
* បារាំង និងកាណាដា សន្យាពង្រឹងទំនាក់ទំនងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងថាមពល
* ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន សម្រាប់រយៈពេល៣ខែ
* អ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នធំៗ និងអ្នកសារព័ត៌មានជាតិជិត ៤០អង្គភាព ចុះពិនិត្យដោយផ្ទាល់ទីតាំងអតីតមជ្ឈមណ្ឌល Online Scams នៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ
* ៩ថ្ងៃទៀតដល់ថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ, អ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យអនុវត្តឱ្យមានប្រសិទ្ធភាព !
* ព្យុះទីហ្វុងមានឥទ្ធិពលខ្លាំងមួយ រំកិលទៅរកភាគខាងកើតប្រទេសជប៉ុន នាំឱ្យមានការព្រមានពីទឹកជំនន់និងបំណាក់ដី
* បណ្តាមេដឹកនាំពិភពលោក ជួបមុខគ្នាសារជាថ្មីនៅ UN ខណៈសង្រ្គាមអ៊ុយក្រែនមិនទាន់រលត់ ហើយមានសង្រ្គាមមួយទៀតនៅមជ្ឈិមបូព៌ា
* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកជំនួញក្នុងវិស័យដឹកជញ្ជូន​ ស្នើកាត់បន្ថយនិតិវិធីបំពេញបែបបទឯកសារច្រើន និងជំរុញឌីជីថលនីយកម្ម ដើម្បីបង្កើនប្រសិទ្ធភាពនាំចេញ-នាំចូល (Video inside)

30-08-2026 08:13

(ភ្នំពេញ)៖ ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូននាំចេញនាំចូលទំនិញ បានលើកឡើងថា នីតិវិធីនៃការបំពេញបែបបទឯកសារច្រើន គឺជាឧបសគ្គមួយដល់ការចេញនាំចូលទំនិញនៅកម្ពុជា​ ដែលពួកគេបានស្នើឲ្យមានការកាត់បន្ថយនីតិវិធីទាំងនេះ ព្រមទាំងជំរុញការធ្វើឌីជីថលនីយកម្ម ដើម្បីឲ្យស្របទៅនឹងការរីកចម្រើនរបស់ប្រទេស។

ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) បានគូសបញ្ជាក់ថា បញ្ហាឯកសារច្រើនធ្វើឲ្យនីតិវិធីស្មុគស្មាញ និងចំណាយពេលយឺតយ៉ាវនាំចេញទំនិញ។ លោកបានស្នើឲ្យមានគោលនយោបាយ «គ្មានក្រដាស» (paperless) «ឯកសារតែមួយ​ (single document)» និង «ការដាក់ស្នើតែមួយ​ (single submission)» ដើម្បីសម្រួលដល់ការបំពេញបែបបទបញ្ចេញទំនិញពីគយឲ្យបានរហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឌីជីថលនីយកម្មគ្រប់ក្រសួងទាំងអស់ ដើម្បីជៀសវាងការឆ្លងកាត់ឯកសារដោយផ្ទាល់ ដែលអាចបង្កឲ្យមានការពន្យារពេល។
​ទន្ទឹមគ្នានេះ លោកក៏បានស្នើឲ្យមានកំពង់ផែ ឬស្ថានីយ៍តែមួយសម្រាប់នាំចេញនាំចូលកសិផល និងផលិតផលផ្សេងៗ ដែលនឹងជួយកាត់បន្ថយពេលវេលា និងនីតិវិធីត្រួតពិនិត្យពីស្ថាប័នពាក់ព័ន្ធជាច្រើន ពី ៣ ទៅ ៤ ថ្ងៃមកត្រឹមតែមួយថ្ងៃប៉ុណ្ណោះ​ ដោយសារនាំចេញកសិផលស្រស់ ត្រូវការពេលវេលាលឿន ខណៈការបំពេញបែបជាក្រដាស​ ​ពេលខ្លះត្រូវចំណាយលើសេវាក្រៅផ្លូវការផងដែរ។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន ឡាញហលអិចប្រេស បានបន្ថែមថា វិស័យភស្តុភារកម្ម និងដឹកជញ្ជូនត្រូវបានវាស់វែងលើសូចនាករ ៦ ចំណុច រួមមានហេដ្ឋារចនាសម្ព័ន្ធ គយ ពេលវេលា ថ្លៃដើម ភាពជឿជាក់ និងការប្រកួតប្រជែង។ លោកបានសង្កត់ធ្ងន់ថា «ពេលវេលា» គឺជាកត្តាសំខាន់បំផុតដែលត្រូវកែលម្អ ដើម្បីជួយសម្រួលដល់អ្នកផលិត និងការនាំចូល។

ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូន លើកឡើងបែបនេះ ធ្វើឡើងក្នុង​កិច្ចពិភាក្សា​ក្រោមប្រធានបទ «ការបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូននិងភស្តុភារកម្មសម្រាប់ភាពប្រកួតប្រជែងក្នុងពាណិជ្ជកម្មសកល» ដែលចំឡើងដោយសភាពាណិជ្ជកម្មនាពេលថ្មីៗនេះ។
សូមស្តាប់ការលើកឡើងបន្ថែមរបស់​ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូន៖