* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

Update: បង្ក្រាបបទល្មើសទីតាំង Online Scmas នៅខណ្ឌចំការមន ឃាត់ខ្លួនអ្នកពាក់ព័ន្ធ១៤នាក់​ និងដកហូតស៉ីមទូរស័ព្ទជិត ២ម៉ឺនស៉ីម

30-08-2026 10:04

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មួយកន្លែង ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៤នាក់ ព្រមទាំងដកហូតបានស៊ីមកាតទូរស័ព្ទជិត ២០,០០០ស៊ីម និងរថយន្ត រួមជាមួយសម្ភារៈបម្រើឱ្យសកម្មភាពបទល្មើសមួយចំនួនទៀត។

ការចុះបង្ក្រាបទីតាំងបទល្មើស Online Scmas ផ្តើមចេញពីមន្ត្រីរបស់សាលាខណ្ឌចំការមន តាមមុខសញ្ញាជនល្មើសរហូតដល់ទីតាំងដែលនាំប្ដី ​ប្រពន្ធ​ បានចោទប្រកាន់មន្ត្រីស៉ីវិល​ថា​ជា​កូន​ខ្លា​ និង​បាន​ហៅ​អ្នក​សារព័ត៌មាន​មួ​យក្រុម​ចុះមក​ផ្សព្វផ្សាយ​ ហេីយ​ថែមទាំង​ប្រឌិត​រឿង​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​ និង​សមត្ថកិច្ច​ រហូត​មាន​ការ​សួរនាំ​ទេីប​ដឹង​ថា​ក្រុម​ស៉ីវិល​ខាង​លេី​ជា​មន្ត្រី​កិច្ច​សន្យា​ នៃ​សាលាខណ្ឌ​ចំការមន​ ដែល​កំពុង​ប្រតិបត្តិការ​តាម​មុខ​សញ្ញា​ និង​ស្រាវជ្រាវ​រកទីតាំង​ដែល​ធ្វេី​បទ​ល្មើស​ Online Scmas នាយប់​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២៦​។

ជាលទ្ធផល​ការ​ចុះបង្ក្រាបទីតាំងចែកចាយសម្ភារៈសម្រាប់បម្រេីឱ្យឧក្រិដ្ឋកម្ម Online Scmas ក្នុុងការតាមដានអ្នកដឹកសុីម ឱ្យក្រុមអ្នកធ្វេីការ Online Scmas តាមផ្ទះ​ និងបន្ទប់ជួល នៅថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០២៦​ លោក​ កៀង​ ល័ក្ស​ អភិបាល​​ខណ្ឌ​ចំការមន​ បានដឹកនាំកម្លាំងគណបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក​ ទិន​ សុចិត្រា​ ព្រះរាជ​អាជ្ញា​រង​ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះរដ្ឋបាលទីតាំងហាងលក់គ្រឿងអេឡិចត្រូនិតយីហោ ​«គ្លូបល​ បច្ចេកវិទ្យា​» មានទីតាំង​ស្ថិត​នៅ​ផ្ទះលេខ128g10 មហាវិថីសម្តេចសុធារស(3) ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ជាលទ្ធផលក្នុងការត្រួតពិនិត្យរកឃើញមានសម្ភារៈសង្ស័យមួយចំនួនរួមមាន៖

*ទូរស័ព្ទចំនួន ៤២កេសតូច ធំ ប្រហាក់ប្រហែល ៣,០០០គ្រឿង
*កុំព្យូទ័រ All In One ចំនួន ២១១គ្រឿង
*CPU ចំនួន ១៦គ្រឿង
*ម៉ូនីទ័រ ចំនួន ០៩គ្រឿង
*កុំព្យូទ័រយួដៃ ចំនួន ១៦គ្រឿង។

រហូតមកដល់រសៀលថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៦​ ក្រោយពីបញ្ជាក់ពីបុគ្គលិកក្នុងហាងថាជនជាតិចិនបានបេីករថយន្តម៉ាក Lexus NX200T ស្លាកលេខ​ ភ្នំពេញ​2BG-0712 ​ដែលចតនៅខាងមុខផ្ទះ​ យកមកប្លុងចោលនៅចំណុចកន្លែងផ្ញេីរថយន្ត ១កន្លែង នៅជិតស្ថានទូតរុស្សី​ សង្កាត់​ទន្លេ​បាសាក់​ បានស្នេីសុំទៅព្រះរាជអជ្ញារង បង្កេីតគណៈកម្មការចុះឆែកឆេររថយន្តខាងលេី​​ជាលទ្ធផល​រកឃេីញសុីមកាតបរទេសចំនួន ២៨ប្រអប់​ និង ០១កាតាប​យួរដៃ​ ស្មេីនឹង១៦ ៣៥០សុីម​ ទូរស័ព្ទ​ចំនួន ០៣គ្រឿង​ រថយន្ត​ ០១គ្រឿង។

បច្ចុប្បន្ន​នេះ ត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។