* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

តំណាងបណ្ឌិត គុណ ញឹម ជួបសំណេះសំណាល និងប្រគល់អំណោយសប្បុរសធម៌ដល់អង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា

30-08-2026 11:15

(ភ្នំពេញ)៖ លោក អន ស៊ីនួន ប្រធាននាយកដ្ឋានរដ្ឋាករនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាតំណាងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារសប្បុរសធម៌នៃសមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយសប្បុរសធម៌ជូនអង្គការ បុគ្គលិក និងកុមារកំព្រាសរុប ៨២រូប នៅអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា (CSW) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អំណោយសប្បុរសធម៌ដែលបានប្រគល់ជូនរួមមាន៖ អង្ករ ១,០០០គីឡូក្រាម, ស្ករស ១០០គីឡូក្រាម, អំបិល ១០០គីឡូក្រាម, មី ៣០កេសតូច, ប្រេងឆា ៤ដបធំ, ត្រីខ ៥កេសធំ, ទឹកត្រី ១០យួរ, ទឹកស៊ីអ៉ីវ ១០យួរ, សាប៊ូដុំលាងដៃ ១កេសធំ, សាប៊ូម្សៅ ២កេស, សាប៊ូកក់សក់ ១កេស, ឈុតសម្ភារសិក្សា ៦៨ឈុត, សៀវភៅរឿងនិទាន ១០០ក្បាល និងថវិកាមួយចំនួន។

នាឱកាសនោះដែរ លោក អន ស៊ីនួន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់បណ្ឌិត គុណ ញឹម និងលោកស្រី ប៉ាន់ ត្រាប្រណី ជូនចំពោះថ្នាក់ដឹកនាំ បុគ្គលិក និងកុមារទាំងអស់។

លោកបានជម្រាប ជូនពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាទំនាស់ព្រំដែនជាមួយប្រទេសថៃ ផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឧស្ម័នឥន្ធនៈ និងបញ្ហាប្រឈមនានាក្តី។

លោក អន ស៊ីនួន ក៏បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ ក្នុងការអប់រំ និងបីបាច់ថែរក្សាកុមារ ព្រមទាំងលើកទឹកចិត្តឱ្យកុមារខិតខំសិក្សារៀនសូត្រ នៅឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមបង្ការជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ។

តាងនាមគណៈគ្រប់គ្រង បុគ្គលិក និងកុមារទាំងអស់ លោក ណី សាកល អគ្គនាយក និងលោក ទៀង សាម៉ន នាយកប្រតិបត្តិ នៃអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា បានសម្តែងនូវសេចក្តីរីករាយចំពោះអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លានេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិត គុណ ញឹម និងលោកស្រី ប៉ាន់ ត្រាប្រណី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងសប្បុរសជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចូលរួមឧបត្ថម្ភ និងគាំទ្របេសកកម្មរបស់អង្គការជាប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។

ការគាំទ្រដ៏ខ្ជាប់ខ្ជួន និងប្រកបដោយសមានចិត្តនេះ មិនត្រឹមតែបានរួមចំណែកសម្រាលការលំបាក និងបំពេញតម្រូវការចាំបាច់របស់អង្គការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវភាពកក់ក្តៅ ក្តីសង្ឃឹម និងកម្លាំងចិត្តដ៏មានតម្លៃដល់បុគ្គលិក និងកុមារទាំងអស់ឱ្យបន្តដំណើរឆ្ពោះទៅរកអនាគតដ៏ប្រសើរផងដែរ៕