* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* សម្តេចតេជោ ហ៊ុន សែន ព្រមានលុបលេខទូរស័ព្ទពីបណ្តាញទំនាក់ទំនង បន្ទាប់ពីមានការរំខានសុំជំនួយហួសហេតុ
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កាសែតបារាំង Le Figaro ចុះផ្សាយអត្ថបទស៊ើបអង្កេតដ៏វែងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយចាត់ទុកថៃជា «អ្នកឈ្លានពាន» និងកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា

30-08-2026 11:55

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីកាសែតបារាំង Le Monde និង la Libération កាសែតបារាំងមួយទៀតឈ្មោះ Le Figaro បានចុះផ្សាយអត្ថបទស៊ើបអង្កេតដ៏វែងមួយ ស្តីពីស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ អត្ថបទនេះត្រូវបានសរសេរឡើងដោយលោក Jean-Luc Moreau Deleris ដែលបានអញ្ជើញមកប្រមូលព័ត៌មាននៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ។

សារព័ត៌មាន Le Figaro បានរៀបរាប់យ៉ាងលម្អិតថា ថៃជា «អ្នកឈ្លានពាន« ហើយបានកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា។ នេះបបើយោងតាមការបង្ហោះដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ។

អត្ថបទសរសេរថាកងទ័ពថៃ បានបំផ្លាញប្រាសាទ និងបង្កការខូចខាតដល់បេតិកភណ្ឌខ្មែរ រួមទាំងប្រាសាទព្រះវិហារ និងតាក្របី។ អត្ថបទក៏ផ្តល់ទម្ងន់ខ្លាំងដល់ មូលដ្ឋានច្បាប់ និងប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយលើកសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ផែនទីព្រំដែន សាលក្រម ICJ ឆ្នាំ១៩៦២ និងសេចក្តីបកស្រាយឆ្នាំ២០១៣។

នេះជាចំណុចមានតម្លៃខ្លាំង ព្រោះវាមិនត្រឹមនិយាយអារម្មណ៍ទេ ប៉ុន្តែភ្ជាប់ជាមួយឯកសារគតិយុត្ត និងប្រវត្តិសាស្ត្រ។ អត្ថបទក៏បានបង្ហាញថា កម្ពុជាជាភាគីដែលខ្សោយជាងខាងយោធា ប៉ុន្តែរងការវាយប្រហារ និងកំពុងស្វែងរកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ។

ផ្ទុយទៅវិញ ថៃត្រូវបានបង្ហាញថាជាប្រទេសដែលមានអំណាចយោធាខ្លាំងជាង ប្រើកម្លាំង បង្ក fait accompli និងព្យាយាមកែប្រែស្ថានភាពនៅលើដី។ ជាមួយគ្នានេះ រូបថតដែលលោកបានថតនៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ក៏ត្រូវបានដាក់តាំងពិព័រណ៌នៅប្រទេសបារាំងផងដែរដើម្បីឱ្យសាធារណជនបានជ្រាប៕