* សហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា
* អូស្រ្តាលី នឹងស្វែងរកកៅអីជាសមាជិកមិនអចិន្ត្រៃយ៍ ក្នុងក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់អាណត្តិឆ្នាំ២០២៩-២០៣០
* បារាំង និងកាណាដា សន្យាពង្រឹងទំនាក់ទំនងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងថាមពល
* ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន សម្រាប់រយៈពេល៣ខែ
* អ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នធំៗ និងអ្នកសារព័ត៌មានជាតិជិត ៤០អង្គភាព ចុះពិនិត្យដោយផ្ទាល់ទីតាំងអតីតមជ្ឈមណ្ឌល Online Scams នៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ
* ៩ថ្ងៃទៀតដល់ថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ, អ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យអនុវត្តឱ្យមានប្រសិទ្ធភាព !
* ព្យុះទីហ្វុងមានឥទ្ធិពលខ្លាំងមួយ រំកិលទៅរកភាគខាងកើតប្រទេសជប៉ុន នាំឱ្យមានការព្រមានពីទឹកជំនន់និងបំណាក់ដី
* បណ្តាមេដឹកនាំពិភពលោក ជួបមុខគ្នាសារជាថ្មីនៅ UN ខណៈសង្រ្គាមអ៊ុយក្រែនមិនទាន់រលត់ ហើយមានសង្រ្គាមមួយទៀតនៅមជ្ឈិមបូព៌ា
* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រកាសបញ្ចូលសមាជិកបក្សថ្មីជាង៤០០នាក់ នៅឃុំក្តីដូង, លោកស្រី ឃួន ឃុនឌី៖ គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងបម្រើប្រជាជន

30-08-2026 14:35

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងយ៉ាងមុតមាំថា «គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងបម្រើប្រជាជន»

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ៤២០នាក់ (ស្រី ២២៣នាក់) ដែលមកពី ៤ភូមិ ក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំ។

លោកស្រី ឃួន ឃុនឌី បានមានប្រសាសន៍ថា ឃុំក្តីដូងគឺជាឃុំមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ និងតែងតែឈ្នះការបោះឆ្នោតឃុំសង្កាត់ជាបន្តបន្ទាប់។

លោកស្រីបានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះក្រុមការងារគណបក្សឃុំ ដែលបានខិតខំប្រឹងប្រែងបង្ហាញនូវទំនុកចិត្ត ការអភិវឌ្ឍ និងការរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងមូលដ្ឋានដោយឥតងាករេ។

លោកស្រីបានបន្តថា ការចូលរួមរបស់យុវជន និងបងប្អូនប្រជាពលរដ្ឋថ្មីនៅថ្ងៃនេះ បានបង្ហាញឲ្យឃើញពីគុណតម្លៃមិនអាចកាត់ថ្លៃបាន និងជាកម្លាំងយ៉ាងរឹងមាំក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយប្រកបដោយភាពសុខដុមរមនា។

លោកស្រីបានសង្កត់ធ្ងន់ថា មានតែគណបក្សប្រជាជនតែមួយគត់ដែលបងប្អូនជឿទុកចិត្ត ដោយមិនមានគណបក្សណាអាចប្រៀបផ្ទឹមបានឡើយ ដែលនេះសបញ្ជាក់ឲ្យឃើញពីភាពចាស់ទុំខាងផ្នែកនយោបាយរបស់ថ្នាក់ដឹកនាំគណបក្ស ដែលបានឆ្លងកាត់ការលំបាកគ្រប់កាលៈទេសៈ។

ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោកស្រីបានបញ្ជាក់ថា បងប្អូនទាំងអស់ត្រូវតែទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការដោះស្រាយដោយសន្តិវិធី ស្របតាមយន្តការ និងច្បាប់អន្តរជាតិ។ ពិធីនេះបានឆ្លុះបញ្ចាំងពីការបន្តរីកចម្រើន និងការគាំទ្រយ៉ាងទូលំទូលាយរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ៕