* តំណាង UNODC: ការឆបោកតាមអនឡាញ បង្កការខាតបង់ ១១៤ពាន់លានដុល្លារ ក្នុង១ឆ្នាំនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់
* អភិសន្តិបណ្ឌិត ស សុខា រំលេចមូលហេតុចម្បង៤ នាំឱ្យពិភពលោកមានកំណើន Online Scams និងប្រកាសគម្រោងបង្កើត មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!
* លោក ត្រាំ គំរាមកម្ទេចអ៉ីរ៉ង់ ក្នុងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត ៣០០នាក់ ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយបញ្ជាក់ជំហរឱ្យបានច្បាស់ថា កម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីៗក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយប្រើជាអាវុធប្រឆាំងនឹងប្រទេសមួយផ្សេងទៀតឡើយ។ គោលបំណងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មិនគួរត្រូវបានប្រទេសណាមួយប្រើជាលេសដើម្បីប្រើកម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀត ដែលជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ បាតុភូតនេះបានកើតឡើងជាអកុសលមកលើប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។
* ចំពោះមាគ៌ាអនាគត សម្តេចសូមស្នើ៥ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ៖ ការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការ ភាពជាដៃគូសាធារណៈ-ឯកជន និងការការពារជនរងគ្រោះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធន៍ជួរមុខដ៏ខ្លាំងក្លារបស់យើងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ បានផ្តល់មេរៀនដ៏សំខាន់ដែល ឥឡូវនេះបានកំណត់ក្របខណ្ឌយុទ្ធសាស្ត្ររបស់យើង និងអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ដៃគូរបស់យើង
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ។ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ។ ការប៉ះពាល់ដំបូងរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ទៅនឹងការរីកលូតលាស់នៃការលេងល្បែងអនឡាញ និងអាជីវកម្មដែលទាក់ទងនឹងកាស៊ីណូ។ លើសពីនេះ បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវឌ្ឍ និងសម្របខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន។ បណ្តាញឧក្រិដ្ឋជនឆ្លងដែនបានកេងប្រវ័ញ្ចអចលនទ្រព្យ ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរខេត្តស្ទឹងត្រែង លែងកូនត្រីពូជ និងត្រីមេពូជ ២០ម៉ឺនក្បាល ក្នុងទន្លេសេកុង ដើម្បីនិរន្តរភាពធនធានជលផល

30-08-2026 19:18

(ស្ទឹងត្រែង)៖ កូនត្រីពូជ និងត្រីមេពូជជាច្រើនប្រភេទប្រមាណ ២០ម៉ឺនក្បាល ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង លែងចូលក្នុងដែនទឹកធម្មជាតិ នៃទន្លេសេកុងស្ទឹងត្រែង នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

ពិធីនេះរៀបចំឡើងដោយរដ្ឋបាលខេត្ត ក្រោមប្រធានបទ «រួមគ្នាថែរក្សាធនធានជលផល ដើម្បីអនាគតខ្មែរ» ដោយមានការអញ្ជើញជាអធិបតីភាពពី លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង តំណាងក្រុមហ៊ុន GANZBERG មន្ទីរ អង្គភាព មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង យ៉ាងច្រើនកុះករ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានលើកឡើងថា ពិធីលែងកូនត្រី និងត្រីមេពូជនាពេលនេះ គឺជាការបង្ហាញឱ្យឃើញពីសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះវិស័យជលផល ដើម្បីធ្វើឲ្យប្រសើរឡើងនូវធនធានជលផលដ៏សំបូរបែបនៃយើង ដែលធនធានទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ លើកស្ទួយសេដ្ឋកិច្ចជាតិ និងដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដែលមានសក្តានុពល និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព។

លោក ទុំ នីរ៉ូ បានបន្តថា ការអភិរក្សធនធានជលផលនៅខេត្តស្ទឹងត្រែង គិតមកដល់បច្ចុប្បន្ននេះ កន្លែងអភិរក្សជលផលនៅក្នុងកន្លែងនេសាទសហគមន៍ និងកន្លែងនេសាទបម្រុង មានចំនួន ៧៨កន្លែង ក្នុងនោះរួមមាន អន្លង់អភិរក្សសត្វផ្សោតចំនួន ០៣កន្លែង និងអន្លង់អភិរក្សត្រីមេពូជសហគមន៍ចំនួន ៧៥កន្លែង។

លោកថា សម្រាប់រតនៈសម្បត្តិមានជីវិតគឺសត្វផ្សោតទឹកសាបនៅខេត្តស្ទឹងត្រែង មានប្រមាណពី ២៨ ទៅ៣១ក្បាល។ ទន្ទឹមនឹងនេះផងដែរ ខេត្តស្ទឹងត្រែង គឺនៅមានធនធានជលផលកម្រៗមួយចំនួនទៀត ដែលនៅមានវត្តមានដូចជា ត្រីបបែលយក្សទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប៉ាស៊ីអ៊ី ត្រីប៉ាវ៉ាមុខពីរ និងត្រីប៉ាសាណាក ជាដើម។ល។ ដែលបណ្តាតំបន់ផ្សេងៗបានបាត់បង់ ឬស្ទើរតែបាត់បង់អស់ទៅហើយនោះ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ថា ត្រីគឺជាអាហាររូបត្ថម្ភដែលជួយទ្រទ្រង់សរីរាង្គកាយ ផ្តល់នូវប្រូតេអ៊ីនដ៏មានសារសំខាន់ យើងអាចនិយាយបានថា «ត្រីគឺជាជីវិត» ដូច្នេះថ្ងៃនេះយុទ្ធនាការនេះយើងបានព្រលែងជីវិតចូលទៅក្នុងផ្ទៃទន្លេសេកុង ជាមួយនឹងការថែទាំនូវប្រព័ន្ធជីវចម្រុះក្នុងទឹក ហើយយុទ្ធនាការនេះពិតជាផ្តល់នូវគុណតម្លៃ ដោយចាត់ទុកថា យុទ្ធនាការនេះជា «យុទ្ធនាការស្នេហាជាតិ» ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ទើបតែបញ្ចប់នូវពិធីមច្ឆជាតិ ហើយខេត្តស្ទឹងត្រែង ក៏នឹងទើបតែនឹងរៀបចំធ្វើពិធីលែងកូនត្រី និងត្រីមេពូជរាប់សិបម៉ឺនក្បាលចូលទៅក្នុងផ្ទៃទឹក នៅទំនប់វារីអគ្គិសនីសេសានក្រោម២ នាពេលថ្មីៗកន្លងទៅនេះរួចហើយដែរ។

អភិបាលខេត្តស្ទឹងត្រែង បានលើកឡើកថា៖ «ពួកយើងនៅទីនេះមិនដែលនិយាយថា ពួកយើងស្នេហាជាតិនោះទេ ក៏ប៉ុន្តែទង្វើរបស់យើងទាំងអស់គ្នា បានបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិ ស្រឡាញ់ជាតិ ហើយអ្វីដែលយើងធ្វើ គឺស្របនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ស្របនឹងបំណងប្រាថ្នារបស់ប្រជាជន» អ្វីដែលយើងធ្វើនៅថ្ងៃនេះ គឺជាការថែរក្សា អភិរក្ស លើបណ្តាព្រៃទាំងអស់ ក៏ដូចជាប្រព័ន្ធជីវចម្រុះដែលកំពុងមានជីវិតក្នុងទឹក ហើយទង្វើនេះដើម្បីជីវិតរបស់ប្រជាជន សម្រាប់អ្នកជំនាន់នេះ និងអ្នកជំនាន់ក្រោយៗទៀត។

លោក សរ សុពុត្រា បានបញ្ជាក់ថា កន្លងមកតាមរយៈមន្ទីរកសិកម្មខេត្ត ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង រួមជាមួយអាជ្ញាធរដែនដីគ្រប់ស្រុក ឃុំ-សង្កាត់ ក្រុមឆ្មាំទន្លេ និងសហគមន៍នេសាទ បានរួមពួតដៃគ្នាក្នុងការបង្ក្រាបបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់នៅក្នុងដែនទឹក គឺយើងមានវិធានការជាបន្តបន្ទាប់ចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទ។

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យរួមគ្នាថែរក្សាធនធានធម្មជាតិក្នុងទឹក និងនៅលើដី និងលោកបានសង្កត់ធ្ងន់ទៅលើជនល្មើសដែលកំពុងតែនេសាទដោយខុសច្បាប់ ព្រមទាំងបានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវរឹតបន្តឹងលើការចុះល្បាតឱ្យបានជាប្រចាំ និងត្រូវពិនិត្យមើលទៅលើបណ្តាទីតាំង និងអាជីវកម្មមួយចំនួនដែលនៅតែបន្តលក់ និងការកែច្នៃឧបករណ៍នេសាទខុសច្បាប់ជាដើមនោះ ត្រូវរួមគ្នាធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន។

លោកអភិបាលខេត្ត បានប្រកាសមិនលើកលែងឱ្យជាដាច់ខាត ចំពោះជនដែលនៅតែបន្តប្រព្រឹត្តបទល្មើសធនធានជលផល និងជីវចម្រុះ ដើម្បីធានាសន្តិសុខស្បៀង ទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យបានកាន់តែល្អប្រសើរថែមទៀត៕