* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ESG អាស៊ាន ឆ្នាំ២០២៦ រកឃើញជ័យលាភី៣រូប ត្រៀមតំណាងកម្ពុជាទៅហ្វីលីពីន

30-08-2026 21:57

(ភ្នំពេញ)៖ កម្មវិធីវគ្គផ្តាច់ព្រ័ត្រ «កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា ស្តីពី បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) អាស៊ាន ឆ្នាំ២០២៦» បានប្រព្រឹត្តទៅដោយជោគជ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Himawari ដោយបានរកឃើញក្រុមជ័យលាភីចំនួន ៣ ក្រុម ដោយជ័យលាភីលេខ១ នឹងតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមការប្រកួតប្រជែង ESG អាស៊ាន ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ។

កម្មវិធីនេះរៀបចំឡើងដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញនៃប្រទេសអង់គ្លេស និងវ៉ែល (ICAEW) និងវិទ្យាស្ថានហិរញ្ញវត្ថុប្រកបដោយចីរភាពអាស៊ី (SFIA) ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។

កម្មវិធីដ៏មានសារៈសំខាន់នេះ មានគោលបំណងជ្រើសរើសក្រុមនិស្សិតឆ្នើមមួយក្រុម ក្នុងចំណោមសាកលវិទ្យាល័យចំនួន ៦ ដើម្បីតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមការប្រកួតប្រជែង ESG អាស៊ាន ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. លោក Eugene Wong នាយកប្រតិបត្តិ នៃ SFIA និងលោក Chris Tiffin សមាជិក ICAEW ប្រចាំប្រទេសកម្ពុជា។

មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ ន.ម.ក., គណៈមេប្រ-យោគតំណាងមកពី ន.ម.ក. ផ្សារមូលបត្រកម្ពុជា, CAPRED, ICAEW, SFIA, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ៍ អឹសួរ៉ិនស៍ ម.ក, គ្រូបង្វឹក (Mentors) បេក្ខភាពទាំង ៦, ក្រុមហ៊ុនមូលបត្រ, ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ, សាកលវិទ្យាល័យ និងស្ថាប័នសារព័ត៌មាននានា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបេក្ខភាពមកពីសាកលវិទ្យាល័យ ទាំង៦ ដែលបានចូលរួមប្រកួតប្រជែង និងវាគ្មិនដែលជាអ្នកជំនាញជាន់ខ្ពស់ផ្នែក ESG មកពី ADB ដោយមានអ្នកចូលរួមសរុបចំនួន ១៦០ រូប។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក.បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឱ្យប្រើប្រាស់ចំណេះដឹងដែលបានសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព និងក្លាយជាជ័យលាភីនៃចីរភាពនៅក្នុងសហគមន៍របស់ខ្លួន។

លោក Eugene Wong នាយកប្រតិបត្តិ នៃ SFIA បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបង្កើតការយល់ដឹងអំពីបញ្ហាប្រឈមសកល និងការនាំមកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ស្របតាមគោលការណ៍ ESG សម្រាប់ការសម្រេចចិត្តអាជីវកម្មប្រចាំថ្ងៃ។

បន្ថែមពីនេះ លោក Chris Tiffin សមាជិក ICAEW ប្រចាំប្រទេសកម្ពុជាបានគូសបញ្ជាក់ថា «ICAEW មានមោទនភាពក្នុងកិច្ចគាំទ្រដល់ការប្រកួតប្រជែង ESG អាស៊ាន ឆ្នាំ២០២៦ – ប្រទេសកម្ពុជា ដែលបំពាក់ដល់ថ្នាក់ដឹកនាំហិរញ្ញវត្ថុ និងពាណិជ្ជកម្មដែលកំពុងងើបឡើង ធ្វើការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈយ៉ាងម៉ត់ចត់ចំពោះការសម្រេចចិត្តប្រកបដោយចីរភាពក្នុងស្ថានភាពជាក់ស្តែង។ ខណៈពេលដែលហិរញ្ញវត្ថុប្រកបដោយចីរភាពបន្តអភិវឌ្ឍនៅក្នុងតំបន់ ស្តង់ដាររឹងមាំ សុចរិតភាព និងការរាយការណ៍ប្រកបដោយតម្លាភាព នឹងមានភាពចាំបាច់ក្នុងការកសាងទំនុកចិត្តយូរអង្វែងក្នុងចំណោមវិនិយោគិន អាជីវកម្ម និងសហគមន៍»។

ជាលទ្ធផល ក្រុមជ័យលាភីលេខ ១ បានទៅលើ វិទ្យាស្ថាន ខេមអេដ ខណៈដែលក្រុមជ័យលាភីលេខ ២ បានទៅលើ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងក្រុមជ័យលាភីលេខ ៣ បានទៅលើ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វិទ្យាស្ថាន ខេមអេដ នឹងតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមការប្រកួតប្រជែង ESG អាស៊ាន ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៕