* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រយៈពេល៦ខែ ឆ្នាំ២០២៦ មន្ត្រីជំនាញ CMAC រកឃើញ ​និងកំណត់ផ្ទៃដីជាង ២,៧០០គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម ពីការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា (Video inside)

31-08-2026 13:58

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅក្នុងរយៈលពេល៦ខែដើម ឆ្នាំ២០២៦នេះ មន្ត្រីជំនាញ CMAC បានបញ្ចប់លើ៣៥ ភូមិទាំងស្រុង ដោយបានរកឃើញផ្ទៃដីរងផលប៉ះពាល់ដោយបញ្ហាគ្រាប់បែកចង្កោមមានទំហំជាង ២,៧០០គីឡូម៉ែត្រក្រឡា ក្នុងចំណោមផ្ទៃដីរងផលប៉ះពាល់សរុបជាង ៣,៨០០គីឡូម៉ែត្រក្រឡា ដែលប្រើប្រាស់ដោយយោធាថៃ នៅក្នុងកំឡុងសង្គ្រាមឈ្លានពានលើទឹកដីកម្ពុជា កាលពីឆ្នាំ២០២៥។

ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងសេនានុព័ន្ធយោធា ប្រចាំកម្ពុជា​,​ លោក ហេង រតនា បានបញ្ជាក់ថា ទំហំនៃការរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនេះ ត្រូវបានចាត់ទុកថាជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបានប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្គ្រាមសម័យទំនើប ដែលបានបាញ់មកលើបូណាភាពទឹកដីកម្ពុជា គឺមានទំហំធំណាស់ បើប្រៀបធៀបនឹងអ៉ីស្រាអែល បានបាញ់នៅប្រទេសលីបង់ នៅក្នុងឆ្នាំ២០០៦ បានបាញ់ប្រហែលជាង ៤លានគ្រាប់។

មេស៉ីម៉ាក់កម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅក្នុងរយៈលពេល៦ខែដើម ឆ្នាំ២០២៦នេះ គឺមន្ត្រីជំនាញ CMAC បានបញ្ចប់លើ៣៥ ភូមិទាំងស្រុង យើងបានរកឃើញ និងកំណត់គោលដៅដែលរងផលប៉ះពាល់ចំនួនជាជាង ៣,៨០០គីឡូម៉ែត្រក្រឡា ដែលក្នុងនោះមានផ្ទៃដីរងផលប៉ះពាល់ដោយបញ្ហាគ្រាប់បែកចង្កោមជាង ២,៧០០គីឡូម៉ែត្រក្រឡា»

លោក ហេង រតនា បានគូសបញ្ជាក់ថា ចំពោះគ្រាប់ចង្កោម ដែលយោធាថៃ បាញ់លើទឹកដីកម្ពុជា ជាច្រើននេះ គឺប្រើរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ នៅក្នុងកំឡុងសង្គ្រាមឈ្លានពានលើទឹកដីកម្ពុជា អ្វីគួរហួសចិត្ត គឺយោធាថៃ បានជ្រើសរើសគោលដៅស៊ីវិល ដែលជាភូមិឋានរបស់ប្រជាពលរដ្ឋមានសាលារៀន មន្ទីពេទ្យ វត្តអារាម ផ្ទះសម្បែងប្រជាជនជាគោលដៅវាយប្រហារ​ មានរហូតដល់ជាង ៥ ៤០០ទីតាំង ដែលបានរកឃើញដែលគិតជាផ្ទៃដីប្រមាណជា ៣,៨០០គីឡូម៉ែត្រក្រឡា។

សូមជម្រាបថា នៅក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) មកលើទឹកដីកម្ពុជា បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ សង្កាត់ចំនួន៦០​ ភូមិចំនួន ៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦៤០ ០០០នាក់ បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

សូមបញ្ជាក់ថា អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ភូមិ ក្នុងចំណោម ៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃ ជាង ៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ​ ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។ សង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទ​ដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូល និងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង ១៦ ០០០សក្ខីកម្ម។

គួរឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានសរុប ៣៧រូប ដឹកនាំលោកវរនាវីឯក Commodore. Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៃសាធារណរដ្ឋហ្វីលីពីន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh) ចំនួន១៦រូប មកពីសហរដ្ឋអាម៉េរិក ចិន បារាំង ឥណ្ឌា ជប៉ុន​ អូស្ត្រាលី រុស្ស៊ី សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសសមាជិកអាស៊ាន ដឹកនាំដោយលោកវរសេនីយ៍​ KYLE SALTZMAN​ អនុពន្ធ័យោធាសហរដ្ឋអាមេរិក​ និងជាប្រធានតំណាងក្រុមអនុពន័្ធយោធាប្រចាំកម្ពុជា បានចូលស្តាប់បទបង្ហាញពីបច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥»៕