* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោកស្រី អាំង សុជាតា ខូយរីដា ចុះជួបសំណេះសំណាល និងផ្តល់ការអប់រំសុខភាព ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន១៤នាក់ នៅស្រុកក្រគរ

31-08-2026 14:40

(ពោធិ៍សាត់)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពមាតា ទារក និងសុខភាពសាធារណៈ, លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ការអប់រំសុខភាព ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន១៤នាក់ នៅមណ្ឌលសុខភាពឈើតុំ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិការគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ។ លោកស្រីក៏បានគូសបញ្ជាក់ពីតួនាទីរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការឆ្លើយតបបញ្ហាសុខភាពស្ត្រី កុមារ និងមេរោគអេដស៍ នៅកម្ពុជាផងដែរ។

លោកស្រីបានក្រើនរំលឹកដល់មាតា ត្រូវពិនិត្យផ្ទៃពោះយ៉ាងតិច ៤ដង ដោយត្រូវទទួលទានអាហារមានជីវជាតិ និងសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដោយឆ្មបជំនាញ។ ត្រូវបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់អាយុ ៦ខែ និងបន្តដល់អាយុ ២ឆ្នាំ រួមជាមួយអាហារបន្ថែម ព្រមទាំងចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន។ ត្រូវអនុវត្តខ្ជាប់ខ្ជួននូវ "ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត" ដើម្បីការពារជំងឺរាគ គ្រុនចាញ់ គ្រុនឈាម និងកាត់បន្ថយស្ករ អំបិល ខ្លាញ់ ឈប់-កាត់បន្ថយជក់បារី គ្រឿងស្រវឹង ព្រមទាំងហាត់ប្រាណឱ្យបានទៀងទាត់។

ជាមួយគ្នានោះ លោកស្រី អាំង សុជាតា ខូយរីដា ក៏បានផ្តល់ការណែនាំ និងលើកទឹកចិត្ត ដល់អ្នកផ្ទុកមេរោគអេដស៍ ឱ្យមានភាពក្លាហានក្នុងការរស់នៅ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យដើម្បីលើកកម្ពស់គុណភាពជីវិត។

អំណោយមនុស្សធម៌ ដែលបានចែកជូនរួមមាន៖
*ស្ត្រីសម្រាល និងត្រៀមសម្រាលកូន ចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបាន មុង១, សារ៉ុង២, កន្សែងពោះគោ១, ឈុតកូនង៉ា២កំប្លេ, សាប៊ូ១ថង់, ម្សៅកូនង៉ា១កំប៉ុង និងថវិកា៥ម៉ឺនរៀល។
*អ្នកផ្ទុកមេរោគអេដស៍ ចំនួន៦នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, កញ្ចប់ឃីត (សារ៉ុង១, ក្រមា១, មុង១, ភួយ១) និងថវិកា៥ម៉ឺនរៀល។
*លើសពីនេះ ក្រុមការងារក៏បានឧបត្ថម្ភថវិកា ជូនដល់ក្រុមគ្រូពេទ្យ និងយុវជនកាកបាទក្រហម ព្រមទាំងចែកជូនសារ៉ុង និងសាប៊ូខ្លិន ជូនដល់អ្នកមកទទួលសេវាសុខភាពផងដែរ៕