* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អង្គការ​ AHF កម្ពុជា អំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់ ចំពោះប្រព័ន្ធបំណុលសកលដែលកំពុងរារាំងប្រទេសកំពុងអភិវឌ្ឍន៍ពីការវិនិយោគលើការថែទាំសុខភាព

31-08-2026 16:00

(ភ្នំពេញ)៖​ ក្នុងនាមជាផ្នែកមួយនៃការបន្តយុទ្ធនាការសេរីភាពពីការជាប់បំណុលសកល អង្គការ​មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា បានទទូចអំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់ចំពោះប្រព័ន្ធបំណុលសកល ដែលកំពុងរារាំងប្រទេសកំពុងអភិវឌ្ឍន៍ពីការវិនិយោគលើការថែទាំសុខភាព ការអប់រំ និងតម្រូវការមូលដ្ឋានផ្សេងទៀតរបស់មនុស្ស។

តាមរយៈសន្និសីទ្ធសារព័ត៌មាន​នៅថ្ងៃទី៣១​​ ខែសីហា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធាន​គ្រប់គ្រងកម្មវិធីប្រចាំប្រទេស AHF កម្ពុជា បានបញ្ជាក់ឱ្យដឹងថា វិបត្តិបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានជំរុញដោយច្បាប់ហិរញ្ញវត្ថុសកលអយុត្តិធម៌ រចនាសម្ព័ន្ធសេដ្ឋកិច្ចសម័យអាណានិគម និងការត្រួតត្រារបស់ស្ថាប័នពហុភាគី (ឧទាហរណ៍ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ) និងម្ចាស់បំណុលឯកជន។ សព្វថ្ងៃនេះមានមនុស្ស ៣.៤ពាន់លាននាក់រស់នៅក្នុងប្រទេសដែលត្រូវបានបង្ខំឱ្យចំណាយប្រាក់ច្រើនលើសេវាសងបំណុលជាងលើសុខភាព ឬការអប់រំ ដោយបង់អត្រាការប្រាក់ខ្ពស់ជាងប្រទេសអ្នកមានពីរទៅដប់ដង ដែលបង្វែរធនធានដែលមានសម្រាប់ប្រព័ន្ធសុខាភិបាល ការអប់រំ និងការឆ្លើយតបវិបត្តិនឹងអាកាសធាតុពីប្រទេសក្រីក្រទៅប្រទេសអ្នកមាន។

អតុល្យភាពបំណុលអធិបតេយ្យភាពត្រូវបានពង្រឹងដោយទីផ្សារហិរញ្ញវត្ថុមិនស្មើគ្នា និងរចនាសម្ព័ន្ធអភិបាលកិច្ច ដែលធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានអំណាចចរចាមានកម្រិត។ ប្រទេសនានាត្រូវបានបង្ខំឱ្យផ្តល់អាទិភាពដល់ការទូទាត់បំណុលច្រើនជាងសង្គ្រោះជីវិត សូម្បីតែក្នុងអំឡុងពេលមានអាសន្នសុខភាពសាធារណៈ និងគ្រោះមហន្តរាយអាកាសធាតុក៏ដោយ។ សម្រាប់រាល់ប្រាក់ដុល្លារដែលទទួលបានពីជំនួយ រាប់ពាន់លានដុល្លារត្រូវបានដកចេញតាមរយៈការសងបំណុល វិធានការរឹតត្បិតដោយបង្ខំ ចន្លោះប្រហោងពន្ធដែលភ្ជាប់ជាមួយធនធានធម្មជាតិ និងលំហូរចេញហិរញ្ញវត្ថុផ្សេងទៀតដែលធ្វើឱ្យវិសមភាពកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យខូចដល់ការអភិវឌ្ឍរយៈពេលវែង។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបន្ថែមថា ភាពអយុត្តិធម៌ពីការជំពាក់បំណុលទាមទារប្រព័ន្ធសកលត្រូវតែផ្តល់អាទិភាពដល់ប្រជាជនជាចំបង​ ជាជាងប្រាក់ចំណេញ និងធានាថាប្រទេសនានាអាចបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជនរបស់ពួកគេ។ យុទ្ធនាការសេរីភាពពីការជំពាក់បំណុល សូមអំពាវនាវឱ្យមេដឹកនាំសកលដូចជា៖

ទី១៖ អនុវត្តវេទិកាអ្នកជំពាក់បំណុល៖ បង្កើតវេទិកាអ្នកជំពាក់បំណុល (ដូចដែលបានស្នើឡើងដោយកិច្ចប្រជុំកំពូលហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅទីក្រុងសេវីល និង ជី ២០ អាហ្វ្រិកខាងត្បូង) ដើម្បីបង្រួបបង្រួមសំឡេងរបស់ ពិភពលោកភាគខាងត្បូង Global South និងបង្កើនការចរចារបស់ខ្លួន។

ទី២៖ ការផ្អាកសេវាបំណុលជាកាតព្វកិច្ច៖ ធានាការផ្អាកបំណុលដោយស្វ័យប្រវត្តិ ដោយគ្មានការប្រាក់នៅក្នុងកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីទាំងអស់ នៅពេលដែលប្រទេសនានាប្រឈមមុខនឹងវិបត្តិសុខភាពសាធារណៈ ឬអាកាសធាតុ។

ទី៣៖ ការយកពន្ធបញ្ញាសិប្បនិម្មិត (AI)៖ អំពាវនាវឱ្យមានការប្រមូលពន្ធសាមគ្គីភាព AI សកល 1% លើការវិនិយោគដើមទុន និងប្រាក់ចំណូលរបស់ក្រុមហ៊ុន បញ្ញាសិប្បនិម្មិត AI ឈានមុខគេ ដើម្បីផ្តល់មូលនិធិសម្រាប់ការសម្រាលបំណុល និងផ្តល់ទំនិញសាធារណៈសំខាន់ៗសម្រាប់តំបន់ភាគខាងត្បូងពិភពលោក។

បើគ្មានការកែទម្រង់ជាបន្ទាន់ទេ ប្រព័ន្ធបច្ចុប្បន្ននឹងបន្តទាញយកទ្រព្យសម្បត្តិពីប្រទេសដែលងាយរងគ្រោះបំផុតរបស់ពិភពលោក ដែលកំណត់សមត្ថភាពរបស់ពួកគេក្នុងការសម្រេចបាននូវវឌ្ឍនភាពប្រទេស​ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងកសាងអនាគតដែលមានស្ថិរភាព និងសមធម៌ជាងមុន។ តាមរយៈយុទ្ធនាការ Freedom from Debt អង្គការ AHF បានជំរុញឱ្យមេដឹកនាំពិភពលោក ជួយកសាងអនាគតដែលមាននិរន្តរភាពជាងមុនសម្រាប់ទាំងអស់គ្នា៕