* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ហាក់ ម៉ុងហួត នាំយកអំណោយកាកបាទក្រហមកម្ពុជា ចុះចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៤គ្រួសារ នៅឃុំច្រនាង

31-08-2026 16:04

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក​ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពផ្ទាល់ ព្រមទាំងនាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះ ៤ខ្នង នៅឃុំច្រនាង ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ។

សូមបញ្ជាក់ដែរថា នៅវេលាម៉ោង ៥:០០ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់មួយបានកើតឡើងនៅក្នុងភូមិប្រាំងសំរោង ឃុំច្រនាង ស្រុកតាំងគោក បណ្តាលឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៤ខ្នង (របើកដំបូល ៣ ខ្នង, សំយ៉ាប ១ ខ្នង និងដួលរលំទាំងស្រុង ១ខ្នង)។

នៅក្នុងឱកាសនោះលោកអភិបាលស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយសារអាជ្ញាធរមិនបានដឹងនោះឡើយ។

ទន្ទឹមនឹងនោះលោកអភិបាលស្រុក​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ (មេឃរន្ទះ ខ្យល់កន្ត្រាក់) នាពេលផ្លាស់ប្តូររដូវនេះ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ។

លោកអភិបាលស្រុក ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ត្រូវតាមដានជាប្រចាំនូវស្ថានភាពអាកាសធាតុ ជាពិសេសបាតុភូតធម្មជាតិដូចជា ភ្លៀង ខ្យល់កន្ត្រាក់ និងរន្ទះបាញ់។ ត្រូវក្តាប់ព័ត៌មានឱ្យបានឆាប់រហ័ស ដើម្បីចុះជួយប្រជាពលរដ្ឋភ្លាមៗ និងរាយការណ៍បន្តមកអាជ្ញាធរថ្នាក់ស្រុក ក្នុងការស្វែងរកដំណោះស្រាយ និងផ្តល់ជំនួយបន្ថែមបានទាន់ពេលវេលា៕