* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរខេត្តកោះកុង បង្ក្រាបទីតាំង Online Scam និងឃាត់ខ្លួនមនុស្សជាង៣០នាក់

31-08-2026 16:20

(កោះកុង)៖ តាមរបាយការណ៍ដែលលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ទទួលបានពីសមត្ថកិច្ចជំនាញរដ្ឋបាលខេត្តកោះកុង សមត្ថកិច្ចស្រុកគិរីសាគរ ចុះប្រតិបត្តិការលើទីតាំងសង្ស័យមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣៤នាក់ ក្នុងនោះរួមមាន ជនជាតិចិន ៣៣នាក់ (ស្ត្រីជនជាតិចិន ០៣នាក់ និងស្ត្រីជនជាតិខ្មែរ ០១ នាក់)។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង និងសម្ភារប្រព្រឹត្តបទល្មើសជាច្រើនរួមមាន ទូរស័ព្ទដៃចំនួន ៧៤៦ គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ៣៣គ្រឿង, កុំព្យូទ័រលើតុ/All-in-One ៣៤ គ្រឿង, CPU ០២គ្រឿង និងអេក្រង់ (Monitor) ០២ គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្ត។

ដោយឡែកនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចនាំចូលសម្ភារគេចពន្ធមួយកន្លែង ស្ថិតនៅផ្ទះលេខ ១២៨G១០ មហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់។

ប្រតិបត្តិការនេះ អាជ្ញាធរដកហូតបានវត្ថុតាងសង្ស័យរួមមាន ទូរស័ព្ទដៃប្រមាណ ៣,០០០គ្រឿង (ច្រកក្នុងកេះចំនួន ៤២កេះ) កុំព្យូទ័រ All-in-One ចំនួន ២១១គ្រឿង កុំព្យូទ័រយួរដៃ ១៦ គ្រឿង CPU ១៦គ្រឿង និងម៉ូនីទ័រ ០៩គ្រឿង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

ទាំងនេះបានស្តែងឱ្យឃើញថា សកម្មភាពឆបោកតាមប្រព័ន្ធបច្ចកវិទ្យាបានវិវត្តទៅជាតូចៗ និងរាយប៉ាយតាមទីតាំងផ្សេងៗគ្នា ដូចជាតាមផ្ទះល្វែង បន្ទប់ជួល ឬហាងទំនិញជាដើម ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋបង្កើនកិច្ចសហការ និងការរាយការណ៍ព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីលុបបំបាត់បទល្មើសទាំងនេះឱ្យអស់ចេញពីកម្ពុជា។

ស្របពេលជាមួយគ្នានេះដែរ លេខាធិការដ្ឋានគ.ប.ឆ.ប.អំពាវនាវជាថ្មីឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងការផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យពាក់ព័ន្ធការឆបោកអនឡាញ ដើម្បីសមត្ថកិច្ចចាត់វិធានការឆ្លើយតបបានឆាប់រហ័ស។ សូមបញ្ជាក់ជាថ្មីថាក្រោយការបោសសម្អាតរយៈពេលជាង១ឆ្នាំក្នុងក្របខណ្ឌយុទ្ធនាការជាតិ សកម្មភាពឆបោកដែលបន្តកើតមាន កំពុងផ្លាស់ប្តូររូបភាព ទៅជាប្រតិបត្តិការតូចៗ ដោយធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ហាងកាហ្វេ។ល។

យោងតាមប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគ.ប.ឆ.ប. ថ្លែងក្នុងជំនួបជាមួយតំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ នៅក្រសួងការបរទេស កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បច្ចុប្បន្ននេះនៅកម្ពុជាគ្មានទៀតទេ ទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំ ឬហៅថាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះទីតាំងធំៗចំនួន ៨៦កន្លែង ដែលត្រូវបានរកឃើញដោយសមត្ថកិច្ចកម្ពុជានាពេលកន្លងមក ត្រូវបានបង្រ្កាប គ្រប់គ្រង និងចាត់វិធានការដើម្បីឈានទៅរឹបអូសជាសម្បត្តិរដ្ឋតាមនីតិវិធីច្បាប់ជាធរមាន។ រីឯមេខ្លោង គូកន និងអ្នកជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវចាត់វិធានការដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ។

សមត្ថកិច្ចកម្ពុជាបាន និងកំពុងបន្តស្រាវជ្រាវ សើបអង្កេត និងរកឃើញសកម្មភាពឆបោកអនឡាញមួយចំនួនទៀត ដែលលេខាធិការដ្ឋានគ.ប.ឆ.ប. នឹងផ្តល់ព័ត៌មានជូនក្រោយទទួលបានរបាយការណ៍ជាក់លាក់ពីសមត្ថកិច្ចក្នុងពេលខាងមុខ។

រាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវដោយម៉ឺងម៉ាត់បំផុត ជូនដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាអតិបរមា ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលវិវត្តរូបរាងជាទម្រង់ផ្សេងៗ និងបង្កភាពស្មុគស្មាញ។

ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ស្របពេលដែលក្រុមជនល្មើសបានផ្លាស់ប្តូរយុទ្ធសាស្ត្រពីប្រតិបត្តិការទ្រង់ទ្រាយធំ មកជាការលួចលាក់ធ្វើសកម្មភាពតាមទីតាំងតូចៗ រាយប៉ាយ ដូចជាតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ ផ្ទះល្វែង និងហាងកាហ្វេ រាជរដ្ឋាភិបាលបាន និងកំពុង៖

*បង្កើនការចាត់វិធានការផ្លូវច្បាប់ និងប្រតិបត្តិការស្រាវជ្រាវជាប្រចាំ ដើម្បីបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកអនឡាញឱ្យដល់ឫសគល់ ដោយមិនលើកលែង និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ។
*ជម្រុញការផ្សព្វផ្សាយ និងការយល់ដឹងជាសាធារណៈ ដើម្បីអប់រំអំពីទម្រង់ល្បិចកលថ្មីៗ ជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។

*បើកទូលាយកិច្ចសហការ និងការផ្តល់ព័ត៌មាន ដោយបន្តអំពាវនាវ និងស្វាគមន៍រាល់ការរាយការណ៍ ឬការចែករំលែកព័ត៌មានអំពីទីតាំងសង្ស័យពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាពីភាគីពាក់ព័ន្ធ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ និងចាត់វិធានការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

សូមរំលឹកជូនផងដែរថា ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានប្រាប់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា កម្ពុជាបន្តបើកចំហរសម្រាប់គ្រប់កិច្ចសហការទាំងអស់ជាមួយបណ្តាប្រទេស អង្គការដៃគូ និងភាគីពាក់ព័ន្ធ សម្រាប់រួមចំណែកក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នាឱកាសនោះដែរ លោកបានស្នើទៅកាន់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ ឱ្យសហការជាមួយលេខាធិការដ្ឋានគបឆប ក្រសួង-ស្ថាប័នសមត្ថកិច្ចដើម្បីផ្តល់ព័ត៌មានស្តីពីទីតាំងសង្ស័យមាន ករណីលបលួចធ្វើសកម្មភាពឆបោកអនឡាញ ដើម្បីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការអន្តរាគមន៍ឆាប់រហ័ស។

ការណ៍នេះនឹងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ឆ្លើយតបបានទាន់ពេលវេលា បង្កើនទំនុកចិត្តលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈនយោបាយដ៏ម៉ឺងម៉ាត់ ព្រមទាំងបង្ហាញពីភាពម្ចាស់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកឱ្យកម្ពុជាក្លាយជាជម្រក ឬជារងគ្រោះនៃក្រុមឧក្រិដ្ឋជនឆ្លងដែនឡើយ៕