* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមត្ថកិច្ចចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងអនុញ្ញាតឲ្យបង់ពិន័យតាមធនាគារ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

31-08-2026 17:01

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា ចាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ស្អែកនេះ សមត្ថកិច្ចនឹងចាប់ផ្តើមរឹតបន្តឹង លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការពិន័យ នៅក្នុងរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ កំពង់ស្ពឺ កណ្តាល និងស្វាយរៀង។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា រវាងស្នងការដ្ឋាននគរបាលជាតិ និងធនាគារកាណាឌីយ៉ា ក.អ ស្តីពីការប្រើប្រាស់សេវាកម្ម ធនាគារកាណាឌីយ៉ា ក.អ សម្រាប់ប្រតិបត្តិការ បង់ប្រាក់ពិន័យ អំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃស្អែកនេះ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជាថ្ងៃដែល៥ខេត្ត ដែលមានគ្រោះថ្នាក់ខ្ពស់នេះ យើងនឹងចាប់ផ្តើមរឹតបន្តឹង លើការអនុវត្តច្បាប់ ដោយមានការពិន័យ ក្នុងនោះ៖ ការប្រើប្រាស់ល្បឿន ជាមូលហេតុចម្បងទី១»។

បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់, គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយសារបើកបរ លើសល្បឿនកំណត់ មានរហូត៤៦ភាគរយ នៃគ្រោះថ្នាក់, ការមិនគោរពសិទ្ធិអាទិភាព ក៏គ្រោះថ្នាក់ខ្ពស់ដែរ និងមួយទៀត គឺបើកបរក្នុងស្ថានភាពស្រវឹង ខណៈការរឹតបណ្តឹង អ្នកបើកបរក្នុងស្ថានភាពស្រវឹង បាននិងកំពុងតែធ្វើរហូតមក គ្រប់រាជធានីខេត្ត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានលើកឡើងថា មូលហេតុដែលត្រូវសហការ ជាមួយធនាគារកាណាឌីយ៉ា ដោយសារពីមុនសមត្ថកិច្ច នៅពេលដែលពិន័យ លើបទល្មើសចរាចរណ៍ គឺត្រូវសរសេរដោយដៃ ហើយចេញកំណត់ហេតុទៅអ្នកល្មើស រកកន្លែងទៅបង់ប្រាក់ពិន័យអត់ឃើញ។

ដោយសារមានប្រព័ន្ធបច្ចេកវិទ្យាទំនើប ធ្វើឱ្យអ្នកល្មើសអាចទៅបង់នៅតាមធនាគារ ឬសាខារបស់ធនាគារ ទាំង២៥រាជធានី-ខេត្ត ដោយពុំចាំបាច់មកបង់ផ្ទាល់ នៅកន្លែងសមត្ថកិច្ច ខណៈកិច្ចការនេះ នឹងផ្ដល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺអ្នកដែលល្មើសច្បាប់។

លោក ចេវ ហាក់ បានគូសបញ្ជាក់ថា កិច្ចសហការ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងធនាគារកាណាឌីយ៉ា ក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក គឺជាផ្នែកមួយនៃការធ្វើកំណែទម្រង់ ក្នុងការគ្រប់គ្រង ជាការជួយសម្រួលដល់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាព នៅក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

បន្ថែមពីនោះទៀត លោកឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា អ្នកល្មើសច្បាប់ចរាចរណ៍ គ្រាន់តែចុចការផាកពិន័យ ស្របតាមច្បាប់កំណត់ដោយគ្រាន់តែចុចទៅលើ App នឹងអាចបង់ប្រាក់ពិន័យបាន ខណៈដែលប្រកាន់ដៃ នឹងចូលទៅក្នុងប្រព័ន្ធរបស់សមត្ថកិច្ចដែលគ្រប់គ្រង។

បន្ថែមលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹមថា ប្រជាពលរដ្ឋនឹងទទួលបាននូវភាពងាយស្រួល ក្នុងការបង់ប្រាក់ពិន័យបទល្មើសចរាចរណ៍ ហើយធនាគារកាណាឌីយ៉ា នឹងខិតខំបម្រើសេវានេះ ប្រកបដោយគុណភាព គណនេយ្យភាព និងតម្លាភាព៕