* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងធម្មការ និងសាសនា ចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦

31-08-2026 17:54

(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំ ស្តីពី ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអាទិត្យ១រោច ដល់ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។

ក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាដ៏សំខាន់។ អ្នកប្រាជ្ញខ្មែរយើង លោកបានផ្សារភ្ជាប់ខ្លឹមសារ នៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ទៅតាមគម្ពីរដីកាមួយចំនួនដូចជា គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិជ្ជាធរ ជាដើម ដើម្បីទុកជាទិដ្ឋានុគតិសម្រាប់ ដំណើជីវិតរបស់មនុស្សគ្រប់រូប។

គម្ពីរទាំងនេះ មានខ្លឹមសារស្របទៅនឹងបុណ្យភ្ជុំបិណ្ឌ ដែលបង្កប់ទៅដោយផ្នត់ គំនិតសម្រាប់អប់រំ កុំឱ្យមនុស្សមានការប្រមាទធ្វើអំពើអាក្រក់ ជាហេតុធ្វើឱ្យខ្លួនភ្លាំងភ្លាត់កំណើតទៅកើតក្នុង អបាយភូមិ មាននរក ប្រេត តិរិច្ឆាន ជាដើម។

បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រារព្ធឡើងនៅថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖

* បង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម
* បញ្ជាក់ឱ្យឃើញពីការសម្បូរហូរហៀរនៃភោគផល ធញ្ញាហារផ្សេងៗរបស់ប្រជាជនខ្មែរ
* ផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សា
* សម្តែងនូវកតញ្ញូកតវេទិតាធម៌ ចំពោះបុព្វការីជន មានមាតា បិតា គ្រូឧបជ្ឈាយាចារ្យជាដើម
* ដាស់តឿនស្មារតីដល់មនុស្សគ្រប់រូបកុំឱ្យមានសេចក្តីប្រមាទក្នុងការធ្វើអំពើបាបនានា
* ឧទ្ទិសមហាកុសលជូនដល់បេតបុគ្គល និងសន្សំនូវបុញ្ញនិធិទុកជាទីពឹងរបស់ខ្លួន
* បន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឱ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ក្រសួងធម្មការ និងសាសនា៖