* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* សម្តេចតេជោ ហ៊ុន សែន ព្រមានលុបលេខទូរស័ព្ទពីបណ្តាញទំនាក់ទំនង បន្ទាប់ពីមានការរំខានសុំជំនួយហួសហេតុ
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ក្នុងឱកាសទិវាបុណ្យជាតិវៀតណាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

01-09-2026 09:14

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូនលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងទិវាបុណ្យជាតិវៀតណាមនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភា និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តី សោមនស្សរីករាយ សូមសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្រ និងសូមជូនពរដ៏កក់ក្តៅជូន ឯកឧត្តម រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃទិវាបុណ្យជាតិវៀតណាមនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ដែលបក្សកុម្មុយនីស្តវៀតណាម រដ្ឋ និងប្រជាជនវៀតណាម សម្រេច បានក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ឯកឧត្តម ដែលបានរួមចំណែករក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន និងពង្រឹងតួនាទី និងកិត្យានុភាពរបស់វៀតណាម លើឆាកតំបន់ និងអន្តរជាតិ។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរ អង្វែងរវាងកម្ពុជា និងវៀតណាម ដែលផ្អែកលើទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយដោយជំនឿទុកចិត្តគ្នា ការយោគយល់ ការគោរព និងការគាំទ្រគ្នាទៅវិញទៅមក នឹងបន្តពង្រឹងបន្ថែមទៀតឥតឈប់ឈរ ដើម្បីផលប្រយោជន៍រួម និងអត្ថប្រយោជន៍ទៅវិញទៅមកនៃ ប្រជាជន និងប្រទេសយើងទាំងពីរ។

ខ្ញុំសូមបញ្ជាក់សាជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តមោះមុតរបស់ខ្ញុំក្នុងការសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយ ឯកឧត្តម ដើម្បីបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការរវាង ប្រទេសនិងប្រជាជនយើងទាំងពីរ។

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះសរបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម បន្តទទួលបានសុខភាពល្អបរិបូរ សុភមង្គល និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំង សូមជូនពរប្រជាជនវៀតណាមជាមិត្ត ឱ្យទទួលបានសន្តិភាព វឌ្ឍនភាព និងវិបុលភាពជានិច្ច»៕