* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អគរ និង FASMEC បើកកិច្ចប្រជុំលើកទី១ ឆ្នាំ២០២៦ ពិភាក្សាបញ្ហាប្រឈមចំនួន៥ របស់ SMEs និងដោះស្រាយបាន៣បញ្ហា

01-09-2026 09:41

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) មានរៀបចំកិច្ចប្រជុំរវាង អគរ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកទី១ ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងសំណូមពររបស់វិស័យសហគ្រាសធុនតូច និងមធ្យម។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក ផា អេងវ៉េង អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC ដោយមានការចូលរួមពីអនុប្រធាន និងសមាជិក FASMEC ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាង អគរ និង FASMEC ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) អំពីបទប្បញ្ញត្តិ និងនីតិវិធីគយ សម្រួលពាណិជ្ជកម្ម គាំទ្រការអភិវឌ្ឍសមត្ថភាពប្រកួតប្រជែង និងពង្រឹងភាពជាដៃគូរវាងរដ្ឋបាលគយ និងវិស័យឯកជន។

ក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ បានថ្លែងអំណរគុណចំពោះ អគរ ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងសំណូមពររបស់ SMEs។

ជាការឆ្លើយតប លោក ផា អេងវ៉េង បានសម្តែងការស្វាគមន៍ចំពោះថ្នាក់ដឹកនាំ និងសមាជិក FASMEC ព្រមទាំងបានជម្រាបជូនអង្គប្រជុំអំពីយន្តការដែល អគរ បាននិងកំពុងអនុវត្តក្នុងការទទួល ពិភាក្សា និងដោះស្រាយបញ្ហា និងសំណូមពរនានារបស់វិស័យឯកជន។

អង្គប្រជុំបានពិភាក្សាលើសំណើ បញ្ហាប្រឈម និងសំណូមពរចំនួន៥ របស់វិស័យសហគ្រាសធុនតូច និងមធ្យម ដែលពាក់ព័ន្ធនឹង៖

១. នីតិវិធីបំពេញបែបបទគយសម្រាប់ការនាំចេញ និងនាំចូល។
២. ការនាំចូលគ្រឿងម៉ាស៊ីន និងសម្ភារបរិក្ខារបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម។
៣. ការកំណត់មុខទំនិញនាំចូលឱ្យស្របតាមប័ណ្ណប៉ាតង់។
៤. យន្តការស្នើសុំការលើកទឹកចិត្តពន្ធ និងអាករ។
៥. ការលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីគយសម្រាប់ SMEs។

ជាលទ្ធផល អង្គប្រជុំបានពិភាក្សា និងដោះស្រាយបញ្ហាចំនួន៣ ប្រកបដោយបរិយាកាសស្ថាបនា និងយោគយល់គ្នា។ ដោយឡែក បញ្ហាចំនួន២ទៀត តម្រូវឱ្យបន្តសម្របសម្រួលដោះស្រាយនៅកម្រិតអន្តរស្ថាប័ន។

ជាមួយគ្នានេះ អគរ និង FASMEC បានបញ្ជាក់ការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា តាមរយៈយន្តការពិគ្រោះយោបល់ទ្វេភាគី និងកិច្ចប្រជុំតាមការចាំបាច់ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។

ភាគីទាំងពីរក៏នឹងបន្តសហការលើការផ្សព្វផ្សាយបទប្បញ្ញត្តិ និងនីតិវិធីគយ ការសម្រួលពាណិជ្ជកម្ម និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការបំពេញបែបបទបញ្ចេញទំនិញពីគយ ដើម្បីបង្កើនភាពងាយស្រួល និងគាំទ្រដល់ការរីកចម្រើនរបស់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕