* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បើកវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត

01-09-2026 11:55

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ​ន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessement) ដោយមានការចូលរួមពី តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការពាក់ព័ន្ធ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹង និងបង្កើនសមត្ថភាពរបស់ក្រុមការងារវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងមន្រ្តីជំនាញទទួលបន្ទុក ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រថ្មីៗសម្រាប់បំពេញតួនាទីរបស់ខ្លួន ដោយធានាបានថា រាល់លិខិតបទដ្ឋានគតិយុត្តរៀបចំដោយក្រសួង គឺពិតជាមានតម្លាភាព គណនេយ្យភាព និងបម្រើឧត្តមប្រយោជន៍សាធារណៈខ្ពស់បំផុត ស្របតាមទិសដៅ និងការដឹកនាំរបស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះវគ្គបណ្តុះបណ្តាលនេះ នឹងបណ្តុះវប្បធម៌នៃការវិភាគបទបញ្ញត្តិប្រកបដោយភាពហ្មត់ចត់ ដោយផ្អែកលើទិន្នន័យ និងភស្តុតាង ដែលអាចប្រមូល និងចងក្រងបានពីក្រសួង និងតួអង្គពាក់ព័ន្ធ៕