* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ ប្រព័ន្ធគាំពារសង្គមកម្ពុជា ពង្រីកវិសាលភាពគ្របដណ្តប់ដល់ជាង ៨.៤៩លាននាក់

01-09-2026 12:06

(ភ្នំពេញ)៖ ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយថាមវន្តរបស់សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ប្រព័ន្ធគាំពារសង្គមកម្ពុជា បានពង្រីកវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋពីប្រមាណ ៦.៥លាននាក់ នៅចុងឆ្នាំ២០២៣ ដល់ ៨.៤៩លាននាក់ នៅទូទាំងប្រទេស គិតត្រឹមដំណាច់ឆមាសទី១ នៃឆ្នាំ២០២៦នេះ ក្នុងការលើកកម្ពស់សុខុមាលភាព និងសុខភាព លើស្ទូយជីវភាព ក៏ដូចជាគាំទ្រកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍមូលធនមនុស្ស។

ការរីកចម្រើនគួរឱ្យកត់សម្គាល់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការធានាបាននូវជីវភាពរស់នៅសមរម្យ។ ប្រព័ន្ធគាំពារសង្គមដ៏រឹងមាំនេះ មិនត្រឹមតែជាខែលការពារប្រជាពលរដ្ឋពីហានិភ័យផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់មួយក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍមូលធនមនុស្សផងដែរ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីគាំពារសង្គមជាច្រើន ដែលមានលក្ខណៈទូលំទូលាយ និងអាចបត់បែនបាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

តាមរយៈការពង្រីកវិសាលភាពគ្របដណ្តប់នេះ ប្រជាពលរដ្ឋកាន់តែច្រើននឹងទទួលបាននូវសេវាថែទាំសុខភាព ការគាំទ្រជីវភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិត។ ការវិនិយោគលើប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគលើអនាគតរបស់ជាតិ ដែលធានាបាននូវសង្គមមួយដែលមានភាពធន់ រុងរឿង និងប្រកបដោយសមធម៌៕