* នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅថ្ងៃទី០៩-១០ ខែតុលា ខាងមុខនេះ
* តុលាការ ICC បញ្ចេញដីកាចាប់ខ្លួនរដ្ឋមន្ត្រីអប់រំរបស់អាជ្ញាធរតាលីបង់ ជុំវិញការហាមឃាត់មិនឱ្យក្មេងស្រីៗ ទទួលបានការសិក្សានៅអាហ្វហ្កានីស្ថាន
* លោក ត្រាំ អះអាងថា ការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៊ី មិនមែនសង្គ្រាមអ៉ីរ៉ង់ទេ ដែលកំពុងធ្វើឱ្យប្រេងនៅមានតម្លៃខ្ពស់
* គោរពតាមប្រសាសន៍សម្តេចមហាបវរធិបតី, អ្នកស្រី សែម សុខគា ព្រមទទួលយកដំណោះស្រាយលើបញ្ហាដីធ្លីនៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់
* សហរដ្ឋអាមេរិក៖ រដ្ឋ New York ប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ ដោយសារតែការរាលដាលនៃជំងឺកញ្ជ្រឹល
* កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះជាបន្តទៀត ក្រោមឥទ្ធិពលព្យុះសង្ឃរា ណូឡូ, ព្យុះកូហ្គូម៉ា និងព្យុះស៊ូរីហ្គាអេ
* កូរ៉េខាងត្បូងអះអាងថាកំពុងត្រៀមចាត់វិធានការ ដើម្បីបង្ខំឱ្យកូរ៉េខាងជើងសូមទោស ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីន
* មន្ត្រីគយ និងមន្ត្រីនគរបាល រឹបអូសគ្រឿងញៀន និងកញ្ឆាក្រៀមជិត៥០គីឡូក្រាម
* សហរដ្ឋអាមេរិក អនុម័តការលក់អាវុធតម្លៃ ១ពាន់លានដុល្លារ ទៅឱ្យអេមីរ៉ាតអារ៉ាប់រួម
* រ៉ូម៉ានី ថាមានមនុស្សពីរនាក់ស្លាប់ ក្នុងឧប្បត្តិហេតុឆេះនាវានៅសមុទ្រខ្មៅ អ៊ុយក្រែនបន្ទោសលេីដ្រូនរុស្ស៉ី
* វិភាគអន្តរជាតិ៖ តើពាក្យឯករាជ្យភាពរបស់តៃវ៉ាន់ មានន័យយ៉ាងណាចំពោះលោក ត្រាំ និងលោក ស៊ី ជីនពីង?
* មីយ៉ាន់ម៉ា ថាមានពលរដ្ឋចំណាកស្រុកជិត ១០០០០នាក់ ត្រឡប់មកពីម៉ាឡេស៉ីវិញ នៅក្នុងឆ្នាំនេះ
* អនុក្រឹត្យស្តីពីការបង្កើតលេខាធិការដ្ឋាន ផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត និងផ្នែកតាមដាននិងត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម
* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្មេងទំនើងប្រុសស្រីមួយក្រុម ដែលព្រួតគ្នាបង្កហិង្សាលើក្មេងស្រីម្នាក់នៅបន្ទប់ជួល ក្នុងក្រុងកំពង់ចាម ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន៥នាក់

01-09-2026 12:21

(កំពង់ចាម)៖ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោយពីទទួលបានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដោយបានព្រួតគ្នាវាយទៅលើក្មេងស្រីម្នាក់ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម។

ទទួលបានព័ត៌មានភ្លាម មិនបង្អង់យូរឡើយ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដ៏មុឹងម៉ាត់ពី លោកឧត្តមសេនីទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវជាបន្ទាន់ ហើយក៏បានរកឃើញជនរងគ្រោះ និងបានអញ្ជើញមកសាកសួរ និងបំភ្លឺជូនសមត្ថកិច្ច រហូតកម្លាំងជំនាញអាចកំណត់មុខសញ្ញាជនបង្កបាន ឈានចូលដល់ការនាំខ្លួនក្រុមក្មេងទំនើងមួយក្រុម មានគ្នាចំនួន៥នាក់ យកមកសាកសួរ នៅអធិការដ្ឋានក្រុងកំពង់ចាម។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម តាមបញ្ជាលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានអំពាវនាវដល់ក្មួយ យុវវ័យទាំងអស់សូមឈប់ និងសូមកុំបង្កភាពអសីលធម៌ក្នុងសង្គម និងប្រព្រឹត្តបទល្មើសនានា ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ខូចខាតដល់ទ្រព្យសម្បត្តិ ប៉ះពាល់ដល់ការសិក្សា និងប៉ះពាល់ដល់អនាគតដ៏វែងឆ្ងាយរបស់ក្មួយៗគ្រប់រូបជាបន្ដទៀត៕