* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្ដេចមហារដ្ឋសភា ឃួន សុដារី ផ្ញើសារជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាចិន បង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខ ករណីស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ ដែលបង្កឡើងដោយគ្រោះទឹកជំនន់ និងបាក់ដីនៅព្រំដែនចិន-នេប៉ាល់

01-09-2026 14:03

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនលោក ចាវ ឡីជី (Zhao Leji)
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន ទីក្រុងប៉េកាំង ពេលទទួលបានដំណឹងអំពីគ្រោះមហន្តរាយធម្មជាតិ ដ៏ធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់ និងការបាក់ដីនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនហិម៉ាឡៃយ៉ារវាងប្រទេស ចិន និងប្រទេសនេប៉ាល់ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស រងរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបានបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ និងបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់លំនៅឋាន និងទ្រព្យសម្បត្តិជាច្រើន

តាមរយៈសារលិខិតនេះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងយ៉ាងដូច្នេះថា៖ ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងរន្ធត់ចិត្តជាពន់ពេក ដោយបានទទួលដំណឹងអំពីគ្រោះមហន្តរាយធម្មជាតិ ដ៏ធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់ និងការបាក់ដីនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនហិម៉ាឡៃយ៉ារវាងប្រទេស ចិន និងប្រទេសនេប៉ាល់ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស រងរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំង បានបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ និងបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់លំនៅឋាន និងទ្រព្យសម្បត្តិជាច្រើន។

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសម្តែងនូវក្តីអាណិតអាសូរជាពន់ពេកជាមួយ ឯកឧត្តមប្រធាន និងតាមរយៈ លោកជូនចំពោះក្រុម គ្រួសារដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ក្នុងហេតុគ្រោះថ្នាក់នៃគ្រោះមហន្តរាយដ៏អាក្រក់នេះ។

ជាថ្មីម្ដងទៀត ក្នុងគ្រាដ៏លំបាកនេះ ឈរលើស្មារតីនៃសាមគ្គីភាពជាមួយប្រជាជន និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋ និងសហគមន៍ ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះ ធម្មជាតិដ៏អាក្រក់នេះ សូមទទួលបាននូវសេចក្តីសុខនិងមានប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗនេះ៕