* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងការងារ នឹងរៀបចំពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែង នៅថ្ងៃទី១២-១៣ ខែកញ្ញាខាងមុននេះ

01-09-2026 14:19

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំកម្មវិធីពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏ធំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ដោយនាំមកនូវឱកាសការងារជាង ៣៥,០០០ កន្លែង ពីក្រុមហ៊ុន សហគ្រាស និងស្ថាប័នចំនួន ១៥០។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ពិព័រណ៍នេះ មានគោលបំណងរក្សាតុល្យភាពទីផ្សារការងារ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងនិយោជក និងអ្នកស្វែងរកការងារ ព្រមទាំងបង្កើតវេទិកាផ្លាស់ប្តូរ ព័ត៌មានទីផ្សារការងារ និងរៀបចំសិក្ខាសាលាស្តីពីផលិតភាពការងារ។ ក្រសួងរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ៥ ម៉ឺននាក់។

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ត្រូវបានសហការរៀបចំឡើង ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។

នាឱកាសនោះដែរ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦នេះ មានការចូលរួមពីសំណាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ស្ថាប័ន ១៥០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ ៥០០០កន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៥ម៉ឺននាក់។

លោកអ្នកនាំពាក្យបានបញ្ជាក់ថា គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍ដ៏ធំនាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារ តាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាស្តីពី ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

រីឯលោក ខែម រ៉ាទី សមាជិកគណៈកម្មាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន ស.ស.យ.ក. រាជធានីភ្នំពេញ បានលើកឡើងថា ស.ស.យ.ក. រាជធានីភ្នំពេញ បានធ្វើជាដៃគូជាមួយនឹង NEA ចាប់តាំងពីពិព័រណ៍ជាតិការងារ ចាប់ផ្តើមជាលើកដំបូងមក ហើយតែងតែជួយផ្សព្វផ្សាយដើម្បីជំរុញឲ្យមានការចូលរួមកាន់តែច្រើនតាមរយៈបណ្តាញ ស.ស.យ.ក. នៅទូទាំងប្រទេស ហើយលោករំពឹងទុកថា យុវជន នឹងទទួលបានការងារធ្វើគ្រប់ៗគ្នា។

ចំណែកឯ លោក លី តេកហេង តំណាង TAFTAC បានសង្កត់ធ្ងន់លើសារៈសំខាន់បីធំៗ សម្រាប់យុវជន គឺការសិក្សាជំនាញ និងការស្វែងរកការងារធ្វើ, ផលិតភាពការងារនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និងការគាំទ្រចំពោះសិស្ស និស្សិតក្នុងការជ្រើសរើសជំនាញសិក្សាស្របតាមតម្រូវការទីផ្សារការងារ ដោយលោកបញ្ជាក់ថា ការរៀបចំពិព័រណ៍ជាតិការងារ និងផលិតភាពការងារនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលបានផ្តល់ភាពងាយស្រួលដល់យុវជន, សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ។

បន្ថែមពីនេះ លោក ហុង សុវណ្ណតារា នាយក នាយកដ្ឋានសេវាកម្មធនធានមនុស្សធនាគារ កាណាឌីយ៉ា បានជំរុញឱ្យយុវជនទៅចូលរួមនៅពិព័រណ៍ជាតិ ការងារ និងផលិតភាពកាងារ ឆ្នាំ២០២៦ ខាងមុខនេះកុំបីខាន ហើយកុំភ្លេចទៅបញ្ជររបស់ធនាគារ កាណាឌីយ៉ា ដើម្បីទទួលបាននូវឱកាសការងារ និងបទពិសោធន៍ថ្មីៗ។

លើសពីនេះ លោក ហឿន ហុន្នី អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស ធនាគារ ខេ ប៊ី ប្រាសាក់ បានបង្ហាញពីតម្រូវការជ្រើសរើសបុគ្គលិក និងការបើកឱកាសជូនយុវជនដែលទៅចូលរួមស្វែងរកការងារធ្វើនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពកាងារឆ្នាំ២០២៦ ខាងមុខនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើ នៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ careerfair.nea.gov.kh សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline ១២៩៧ ឬ ១២៨៦៕