* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អំពីជលផល៖ ប្រភេទជលផលទឹកសាប និងទឹកប្រៃជិតផុតពូជ និងកំពុងរងគ្រោះនៅកម្ពុជា

01-09-2026 14:32

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយជាថ្មីនូវធនធានជលផលដែលជិតផុតពូជ និងកំពុងរងគ្រោះថ្នាក់មានចំនួនសរុប ៥៨ប្រភេទ ក្នុងនោះមានទឹកសាប ២៩ប្រភេទ និងទឹកប្រៃ ២៩ប្រភេទ។

យោងតាមមាត្រា២១ នៃច្បាប់ស្តីពីជលផល ការចាប់ ការទិញ ការលក់ ការប្រមូលផល ការកែច្នៃ ការធ្វើសន្និធិ ការដឹកជញ្ជូន ការនាំចេញ ឬនាំចូល នូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ទាំងនេះ ត្រូវបានហាមឃាត់ លុះត្រាតែមានលិខិតអនុញ្ញាតពីអង្គភាពជំនាញទទួលបន្ទុកជលផលប៉ុណ្ណោះ។

ប្រសិនជាប្រជាពលរដ្ឋបានឃើញប្រភេទជលផលទាំងនេះមានលក់នៅលើទីផ្សារ សូមធ្វើការរាយការណ៍ទៅកាន់លេខទូរស័ព្ទ ០១២ ៩២៩ ២២០ និង ០១២ ៩០៨ ១២១។

ប្រភេទជលផលដែលជិតផុតពូជ និងកំពុងរងគ្រោះថ្នាក់ មានរាយនាមដូចខាងក្រោម៖

១. ប្រភេទធនធានជលផលទឹកសាប (INLAND FISHERIES RESOURCES)

*ប្រភេទជលផលជិតផុតពូជ

ត្រីរាជ (Pangasianodon gigas / Mekong giant catfish)

ត្រីគល់រាំង (Catlocarpio siamensis / Giant barb)

ត្រីត្រសក់ក្រហម (Probarbus jullieni / Isok barb)

ត្រីត្រសក់ (Probarbus labeamajor / Thicklip barb)

ត្រីត្រសក់ស (Probarbus labeaminor / Thinlip barb)

ត្រីថ្ក (Pristis microdon / Sawfish)

ត្រីនាគ ឬត្រីតាពក(Scleropages formosus / Asian bonytongue)

ត្រីកៀតស្រង់ (Balantiochellos metanopterus/Bala shark minnow)

ត្រីគជ្រា (Puntioplites butu)

ត្រីបីកំណាត់ ឬត្រីខ្លា (Puntius partipentazona/Tiger barb)

ផ្សោតក្បាលត្រឡោក (Orcaella brevirostris/irrawaddy dolphin)

អណ្ដើកហ្លួង ឬសរសៃ (Batagur baska / Mangrove terrapin)

អណ្ដើកសង្កល់ (Heosemys annandalii / Yellow-headed temple turtle)

*ប្រភេទជលផលកំពុងរងគ្រោះ

ត្រីកន្ត្រប់ខ្លា Datnioides undecimradiatus / Narrow-barred tigerfish)

ត្រីក្បក Tenualosa thibaudeaui / Laotian shad

ត្រីត្រចៀកដំរី Osphronemus exodon / Elephant ear gourami)

ត្រីរមាស Osphronemus goramy / Giant gourami)

ត្រីស្ទក់ Wallago leeri

ត្រីកញ្ចុះក្របី Glyptothorax fuscus

អណ្ដើកក្អែក (Siebenrockiella crassicollis / Black marsh turtle)

*ប្រភេទជលផលងាយរងគ្រោះ

ត្រីឆ្មាក្រពើ (Lycothrissa crocodilus / Saberthooth thryssa)

ត្រីក្របី (Bagarius bagarius / Dwarf goonch)

ត្រីក្របី (Bagarius suchus / Crocodile catfish)

ត្រីក្របី (Bagarius yarrelli / Goonch)

ក្រពើត្រី (Crocodylus siamensis / Siamese crocodile)

អណ្ដើកស្រែ (Malayemys subtrijuga / Rice-field terrapin)

អណ្ដើកសោម (Heosemys grandis / Asian giant terrapin)

កន្ធាយអាស៊ី (Amyda cartilaginea / Asiatic soft-shell turtle)

កន្ធាយក្បាលកង្កែប ឬល្មិច (Pelochelys cantorii / Asian giant soft-shell turtle)

២. ប្រភេទធនធានជលផលសមុទ្រ (MARINE FISHERIES RESOURCES)

*ប្រភេទជលផលជិតផុតពូជ

ជ្រូកទឹក (Dugong dugon / Dugong)

ក្រពើសមុទ្រ (Crocodylus porosus / Estuarine crocodile)

*ប្រភេទជលផលកំពុងរងគ្រោះ

ល្មិចក្បាលធំ (Caretta caretta / Loggerhead turtle)

ល្មិច (Chelonia mydas / Green turtle)

ក្រាស (Eretmochelys imbricata / Hawksbill turtle)

ល្មិចព្រុយបី ឬល្មិចស្គី (Dermochelys coriacea / Leatherback turtle)

ល្មិចប្រផេះ (Lepidochelys olivacea / Olive ridley turtle)

ផ្សោតច្រមុះដបចំពុះវែង (Tursiops truncatus / Common bottlenose dolphin)

ផ្សោតច្រមុះដកចំពុះខ្លី (Tursiops aduncus / Indo-Pacific bottlenose dolphin)

ផ្សោតឃ្លៀច (Sousa chinensis / Indo-Pacific hump-backed dolphin)

ផ្សោតក្បាលត្រឡោក (Orcaella brevirostris / Irrawaddy dolphin)

ផ្សោតឆ្លូតភ្នែក (Stenella longirostris roseiventris / Dwarf spinner dolphin)

ផ្សោតអុច (Stenella attenuata / Pantropical spotted dolphin)

ផ្សោតឥតព្រុយខ្នង (Neophocaena phocaenoides / Finless porpoise)

បាឡែនក្បាលធំ (Globicephala macrorhynchus / Short-finned pilot whale)

បាឡែនក្របី (Pseudorca crassidens / False killer whale)

ត្រីសេកបូក (Cheilinus undulatus / Humphead Wrasse)

ត្រីបាណន់គីង្គក់ (Rhincodon typus / Whale shark)

សេះសមុទ្រ (Hippocampus spp. / Sea horse)

ផ្កាថ្ម (Anthozoa spp. / Corals and sea anemones)

ប្រឡាំងកាស (Tachypleus gigas/ Triangulr-tail horsehoe crab

កាចរ (Tachypleus gigas / Mangrove horseshoe crab)

ខ្យងគុជឬខ្យងប្រាក់ (Turbo marmoratus / Green turbo-er green snail)

ខ្យងកោដ្ឋ (Trochus niloticus / Commercial top)

គ្រំយក្ស(Tridacna squamosa / Fluted giant clam)

គ្រំយក្ស(Tridacna maxima / Elongate giant clam)

គ្រំយក្ស (Tridacna crocea / Crocus giant clam)

គ្រំយក្ស(Tridacna gigas / Giant clam)។

សូមចូលរួមទាំងអស់គ្នា ក្នុងការការពារធនធានជលផលកម្ពុជាទាំងទឹកសាប និងទឹកប្រៃរបស់យើង ឱ្យកាន់តែគង់វង្ស និងមាននិរន្តរភាពតកូនតចៅគ្រប់ជំនាន់៕