* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលអំណោយជាឱសថពីសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា ដើម្បីបន្តចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅខេត្តក្រចេះ

01-09-2026 15:30

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបសម្ដែងការគួរសម និងទទួលអំណោយជាឱសថពីសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា ដើម្បីចូលរួមផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅខេត្តក្រចេះ។

ពិធីប្រគល់ និងទទួលអំណោយនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។ អំណោយជាឱសថទាំងនេះ ត្រូវបាននាំយកមកប្រគល់ជូនដោយ លោកវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត សៅ សំបូរ បានជម្រាបជូនថា សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា ទើបតែត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះ។ ទោះបីជាសមាគមទើបចាប់ផ្តើមដំណើរការក៏ដោយ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក និងសមាជិកា បានរួមគ្នាបរិច្ចាគថវិកាទិញឱសថនានា ដើម្បីនាំយកមកប្រគល់ជូនក្រសួងព័ត៌មាន សម្រាប់ចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងជួយដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់នៅខេត្តក្រចេះ។

ឱសថដែលសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា បានផ្តល់ជូនក្រសួងព័ត៌មាននាឱកាសនេះ រួមមាន៖ ថ្នាំ Bromhexine 8mg ចំនួន ១០ប្រអប់ ស្មើនឹង ១០០បន្ទះ, Bitrim 480mg ចំនួន ២០ប្រអប់ ស្មើនឹង ២០០បន្ទះ, Anti Cold ចំនួន ២០ប្រអប់ ស្មើនឹង ២០០បន្ទះ, Paracetamol 500mg ចំនួន ៤ប្រអប់ ស្មើនឹង ៤០០បន្ទះ, Vit Trivit (B1, B6, B12) ចំនួន ១០០ប្រអប់ ស្មើនឹង ១.០០០បន្ទះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា ដែលបានផ្តល់អំណោយជាឱសថដ៏មានតម្លៃជូនក្រសួងព័ត៌មាន ដើម្បីបន្តផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងស្មារតីចូលរួមចំណែកដ៏ខ្ពង់ខ្ពស់របស់សមាគម ក្នុងការងារសប្បុរសធម៌ និងកិច្ចការសង្គម តាមរយៈក្រសួងព័ត៌មាន។ អំណោយជាឱសថដែលផ្តល់ជូនក្រសួងព័ត៌មាននាពេលនេះ គឺជាការចូលរួមចំណែកដ៏មានសារៈសំខាន់ក្នុងស្មារតី «ខ្មែរជួយខ្មែរ» និងការរួមគ្នាជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ ដោយបង្ហាញពីកម្លាំងសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកនៅក្នុងសង្គមកម្ពុជា។

នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនអំពីស្ថានភាពទឹកជំនន់នៅក្នុងខេត្តក្រចេះ ដែលបានបង្កផលប៉ះពាល់ និងការខូចខាតដល់ទ្រព្យសម្បត្តិ ផ្ទះសម្បែង និងផលដំណាំជាច្រើនហិកតា ព្រមទាំងបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្សដោយសារការលង់ទឹកផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តក្រចេះទទួលរងគ្រោះទឹកជំនន់ពីរប្រភេទ គឺទឹកជំនន់ដោយសារទន្លេមេគង្គ និងទឹកជំនន់ដោយសារទឹកភ្លៀង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់មួយចំនួនប្រឈមនឹងការលំបាក និងផលប៉ះពាល់ជាច្រើន។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, លោក នេត្រ ភក្ត្រា បានអំពាវនាវ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវយកចិត្តទុកដាក់មើលថែកូនចៅតូចៗ មិនត្រូវបណ្តោយឱ្យលេងទឹកដោយខ្វះការត្រួតពិនិត្យ និងការប្រុងប្រយ័ត្នឡើយ ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរដែនដីឱ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃទឹកជំនន់ វិធានការការពារ និងការបង្ការហានិភ័យនានា ព្រមទាំងផ្តល់ការយល់ដឹងអំពីការបង្ការ និងទប់ស្កាត់ជំងឺឆ្លង និងបញ្ហាសុខភាពផ្សេងៗ ដែលអាចកើតមានឡើងក្នុងអំឡុង និងក្រោយពេលមានទឹកជំនន់។

ជាថ្មីម្តងទៀត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំដល់ប្រជាកសិករនៅក្នុងខេត្តក្រចេះឱ្យផ្លាស់ប្តូរពីការពឹងផ្អែកតែលើទម្លាប់ធ្វើកសិកម្មបែបប្រពៃណី មកបង្កើនការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ការតាមដានព័ត៌មានអាកាសធាតុ និងការធ្វើពិពិធកម្មដំណាំ ដើម្បីកាត់បន្ថយហានិភ័យ និងការខាតបង់ដែលបណ្តាលមកពីគ្រោះទឹកជំនន់ និងការប្រែប្រួលអាកាសធាតុ៕