* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យ៖ ក្រសួងព័ត៌មាន ប្តេជ្ញាការពារអ្នកសារព័ត៌មានអាជីព លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ខណៈអ្នកសារព័ត៌មាន ៦៩នាក់ ត្រូវការពារដោយច្បាប់ឱ្យចៀសផុតពីការចោទប្រកាន់ផ្លូវតុលាការ

01-09-2026 15:59

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះថា ក្រសួងព័ត៌មាន ការពារអ្នកសារព័ត៌មានដែលប្រកបការងារតាមវិជ្ជាជីវៈត្រឹមត្រូវ និងបំពេញភារកិច្ចដោយផ្លូវច្បាប់ និងក្រមសីលធម៌ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមលើកកម្ពស់ការគោរពច្បាប់ និងតម្លៃអ្នកសារព័ត៌មាននិងការពារវិជ្ជាជីវៈពិតប្រាកដនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា ក្នុងបេសកកម្មអាទិភាពមួយរបស់ក្រសួងព័ត៌មានក្នុងវិស័យសារព័ត៌មាន ក្រសួងបានផ្តល់អន្តរាគមន៍ដើម្បីផ្សះផ្សាវិវាទ និងបញ្ហាដែលអ្នកកាសែតបានជួបប្រទះ គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ខែសីហា២០២៦នេះ ដែលជាការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ បានជោគជ័យចំនួន ៤៩លើក លើបណ្តឹងមកលើអ្នកសារព័ត៌មានចំនួន ៥៨បណ្តឹង ដែលបានការពារអ្នកសារព័ត៌មានចំនួន ៦៩នាក់ ក្នុងក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន ឱ្យចៀសផុតពីការចោទប្រកាន់ផ្លូវតុលាការ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមថា ចំពោះករណីបណ្តឹងដែលនៅសេសសល់ផ្សេងទៀត ក្រុមការងារជំនាញរបស់ក្រសួងព័ត៌មាន កំពុងបន្តពិនិត្យ និងឈានទៅអន្តរាគមន៍ ដើម្បីផ្សះផ្សាវិវាទទាំងនោះ, ខណៈក្រសួងបានចាត់វិធានការការអប់រំ និងតម្រង់ទិសលើការផ្សាយ ដោយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គម តាមរយៈការតម្រង់ទិស និងពង្រឹងក្រមសីលធម៌ លើប្រមាណ២០ករណីផ្សេងទៀត។ ការណ៍នេះបានពង្រឹងសមត្ថភាពក្នុងចំណោមអ្នកពាក់ព័ន្ធនឹងករណីលើផ្នែកក្រមសីលធម៌ វិជ្ជាជីវៈនៃការផលិតផ្សាយ និងពង្រឹងការប្រតិបត្តិសីលធម៌សង្គម និងការលើកម្ពស់ការទទួលខុសត្រូវលើការប្រព្រឹត្តខុសឆ្គងរបស់ពួកគេ។

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា បន្ថែមលើកិច្ចសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ក្រសួងព័ត៌មានបានចាត់មេធាវី ដើម្បីផ្តល់ការការពារក្នុងនីតិវិធីតុលាការ ចាប់ពីឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ ដោយសម្រេចបានជោគជ័យចំនួន ៧ករណី ក្នុងការការពារសិទ្ធិ និងតំណាងខាងផ្លូវច្បាប់ឱ្យអ្នកសារព័ត៌មានសរុប ១៤នាក់។ ក្រៅពីនេះ ក្រសួងនៅបន្តអន្តរាគមន៍លើករណីមួយចំនួនទៀតទាំងក្នុងនិងក្រៅតុលាការ ព្រមទាំងបានផ្តល់ប្រឹក្សាផ្នែកច្បាប់ជូនដល់អ្នកសារព័ត៌មានមកពី ៣៣អង្គភាពសារព័ត៌មានផ្សេងទៀតផងដែរ។

ទន្ទឹមនេះ ក្រសួងព័ត៌មាន ស្វាគមន៍រាល់ការចងក្រងរបស់អង្គភាព សមាគម ដែលលើកកម្ពស់ការវាយតម្លៃប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ស្រាវជ្រាវពិតប្រាកដ ប្រកបដោយតម្លាភាព វិជ្ជាជីវៈខ្ពស់ និងការទទួលខុសត្រូវពិតប្រាកដ។ ជាមួយគ្នានេះ ក្រសួងសូមរំលឹកថា គ្រប់ភាគីពាក់ព័ន្ធត្រូវតែមានការទទួលខុសត្រូវខ្ពស់ចំពោះខ្លឹមសារនៃរបាយការណ៍របស់ខ្លួន ព្រមទាំងផលវិបាកអវិជ្ជមានទាំងឡាយ ដែលអាចកើតចេញពីការចេញផ្សាយរបាយការណ៍ខ្វះស្តង់ដារ ខ្វះការផ្ទៀងផ្ទាត់ និងខ្វះយន្តការតុល្យភាពព័ត៌មាន ដែលប៉ះពាល់ដល់វិស័យ និងបង្កើតឱ្យមានការយល់ច្រឡំក្នុងសង្គម៕