* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រាជធានីភ្នំពេញ ទទួលពានរង្វាន់ពីអង្គការសុខភាពពិភពលោក ក្នុងចំណោមទីក្រុងជាង ១៥០ទីក្រុង លើកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុវត្ថិភាពចរាចរណ៍

01-09-2026 20:56

(ភ្នំពេញ-ស៊ីដនី)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួមសន្និសិទ្ធពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការអនុវត្តគម្រោង «ការដឹកជញ្ជូនមានសុវត្ថិភាពសកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង» (The 11th Global Conference of the Alliance for Healthy Cities and the 2026 WHO Healthy Cities Recognition Awards)។

ពិធីទទួលបានពានរង្វាន់នេះបានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នាទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

ពីទីក្រុងស៊ីដនី លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្នាំនេះរាជធានីភ្នំពេញ ពិតជាទទួលបានកិត្តិយសយ៉ាងធំធេង ដែលអង្គការសុខភាពពិភពលោក បានការធ្វើវាយតម្លៃ និងផ្តល់ជាពានរង្វាន់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត លើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន តាមរយៈការកែលម្អ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ការពង្រឹងប្រព័ន្ធអប់រំ និងសុខាភិបាលនៅថ្នាក់មូលដ្ឋាន ការអភិវឌ្ឍប្រព័ន្ធចរាចរណ៍ និងដឹកជញ្ជូន តាមរយៈការរៀបចំឱ្យមានរថយន្តក្រុងសាធារណៈ និងការរៀបចំផែនការមេសម្រាប់ការងារដឹកជញ្ជូន និងការកាត់បន្ថយជាអតិបរមានូវអត្រាគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺមិនឆ្លង ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ មធ្យោបាយធ្វើដំណើរ និងសំណង់នគររូបនីយកម្មយ៉ាងឆាប់រហ័ស នៅរាជធានីភ្នំពេញ។

លោកស្រីអ្នកនាំពាក្យបានបន្តថា មិនមែនជាការចៃដន្យទេ ដែលការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអង្គការពិភពលោកទទួលស្គាល់ និងផ្តល់នូវពានរង្វាន់នាពេលនេះទេ។ ក្រោមការសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងបណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (PHC) ចាប់ពីឆ្នាំ២០១៧ រហូតមកដល់ សព្វថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ បានសហការអនុវត្តនូវគម្រោងធំៗមួយចំនួន ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដោយជំងឺមិនឆ្លង ដោយក្នុងនោះរួមមាន៖ គម្រោងលើកកម្ពស់ សុខុមាលភាព និងសុវត្ថិភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សា, គម្រោងកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង និងគម្រោង គ្មានការបង្ហុយផ្សែងបារីនៅតំបន់ទេស ចរណ៍ផ្លូវថ្មើរជើងចតុមុខ ជាដើម។ល។

លោកស្រីបានបន្ថែមថា គម្រោងខាងលើ ពិតជាបានរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការផ្តួចផ្តើម ការកែប្រែទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋ, ការកែលម្អបរិយាកាសសង្គម និងការកាត់បន្ថយនូវហានិភ័យនានាដែលបង្កឡើង ដោយជំងឺមិនឆ្លង ដែលបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ទៅនឹងការងារគាំពារសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស បានឱ្យដឹងថា កាលពីឆ្នាំ២០២៥កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ចេញ និងអនុវត្តសាកល្បងនូវគម្រោង «រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាគាំទ្រ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរ ដ្ឋនៅក្នុងមូលដ្ឋាន» ដោយបានជ្រើសរើសយកតំបន់សាលារៀនចំនួន២ គឺសាលារៀនមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋម-វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ដែលជាច្រកចេញ-ចូលរាជធានីភ្នំពេញ មានស្ថានភាពចរាចរណ៍មមាញឹក និងងាយបង្កជាហានិភ័យដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតំបន់នោះ។

នៅក្នុងការអនុវត្តគម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តោតនូវការអនុវត្តនូវវិធានការធំៗចំនួន៣ គឺ៖

ទី១៖ ការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសសិ្ស និងប្រជាពលរដ្ឋគោលដៅ,
ទី២៖ ការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់នូវបរិក្ខារគាំទ្រទំនើប រួមមាន៖ តម្លើងស្លាកសញ្ញា និងគំនូសចរាចរណ៍ ផ្ទាំងកំណត់ល្បឿនឆ្លាតវៃ ព្រមទាំងបំពាក់ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពជាដើម។ល។
និងទី៣៖ ការពង្រឹងវិធានការតាមដាន ព្រមទាំងបន្តអនុវត្តនូវវិធានការដែលមានស្រាប់ គឺការពង្រាយកម្លាំងសមត្ថកិច្ច និងភ្នាក់ងារចរាចរណ៍នៅតាមសាលារៀន ដើម្បីជួយសម្រួលចរាចរណ៍នៅក្នុងកំឡុងពេលម៉ោងសិស្សចូល និងចេញពីរៀន ដែលបានបញ្ចៀសនូវហានិភ័យបានយ៉ាងល្អប្រសើរ។

តាមរយៈកិច្ចការដែលបានអនុវត្តទាំងអស់នេះ ទើបរាជធានីភ្នំពេញ ត្រូវបានជាប់ក្នុងបញ្ជីនៃការប្រគល់ជូននូវពានរង្វាន់ប្រចាំឆ្នាំ២០២៦ នៃអង្គការសុខភាពពិភពលោកនាពេលនេះ។

សូមបញ្ជាក់ថា មានទីក្រុងជាង ១៥០ទីក្រុង មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកបានដាក់ពាក្យ ដេីម្បីទទួលបានការវាយតម្លៃ និងជ្រើសរើសប្រគល់ពានរង្វាន់នេះ ហើយទីក្រុងដែលជាប់មាន ចំនួន៨ រាប់ទាំងរាជធានីភ្នំពេញផងដែរ៕