* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោកស្រីបណ្ឌិត ជា សិរី ផ្តល់អនុសាសន៍ដល់យុវជនកម្ពុជាឱ្យពង្រឹងចំណេះដឹង និងតំណាងជាតិប្រកបដោយភាពថ្លៃថ្នូរលើឆាកអន្តរជាតិ

01-09-2026 22:29

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ជាមួយសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ដឹកនាំដោយលោកបណ្ឌិត ញិល រដ្ឋា និងប្រតិភូយុវជនកម្ពុជាចំនួន ១២រូប ដែលត្រៀមចូលរួមមហោស្រពយុវជនពិភពលោកឆ្នាំ២០២៦ នៅទីក្រុងយេកាតឺរីនប៊ួក ប្រទេសរុស្ស៊ី។

លោកស្រីបណ្ឌិត ជា សិរី បានចែករលែកអំពីឥរិយាបថ និងការរៀបចំខ្លួនតំណាងឱ្យជាតិលើឆាកអន្តរជាតិប្រកបដោយភាពថ្លៃថ្នូរ សារៈសំខាន់នៃការពង្រឹងចំណេះដឹងទូទៅ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការយល់ដឹងអំពីការអភិវឌ្ឍសង្គម ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

លោកស្រីបានផ្តាំផ្ញើឱ្យយុវជនប្រើប្រាស់ការទំនាក់ទំនងប្រកបដោយភាពទន់ភ្លន់ ស្នាមញញឹម និងការគោរពគ្នាទៅវិញទៅមក ដើម្បីកសាងទំនាក់ទំនងល្អជាមួយមិត្តអន្តរជាតិ និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងគម្រោងរួមគ្នានាពេលអនាគត។

ជាមួយគ្នានេះ លោកស្រីអគ្គទេសាភិបាលបានលើកឡើងពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសការកាត់បន្ថយភាពក្រីក្រ និងការសម្រេចបានលទ្ធផលសំខាន់ៗពាក់ព័ន្ធនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលជាចំណុចសំខាន់សម្រាប់យុវជនយកទៅសិក្សា និងចែករំលែកនៅលើឆាកអន្តរជាតិ។

បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UNDP Human Development Report 2023) ចំនួនប្រជាជនក្រីក្រនៅកម្ពុជាបានថយចុះជិតពាក់កណ្តាល ក្នុងរយៈពេល ៧ឆ្នាំ ពីប្រមាណ ៥,៦លាននាក់ក្នុងឆ្នាំ២០១៤ ចុះមក ២,៨លាននាក់ ក្នុងឆ្នាំ២០២១/២០២២ គ្រាដែលការកែលម្អសុខាភិបាល កម្រិតជីវភាព អាហារូបត្ថម្ភ អនាម័យ និងលទ្ធភាពទទួលបានសេវាមូលដ្ឋាន បានរួមចំណែកសំខាន់ដល់វឌ្ឍនភាពនេះ។ ទិន្នន័យធនាគារពិភពលោកបង្ហាញថាអត្រាភាពក្រីក្រជាតិរបស់កម្ពុជាបានធ្លាក់ចុះមកត្រឹម ១៧,៨ ភាគរយ ក្នុងឆ្នាំ ២០១៩/២០២០ ថយចុះពី ៣៣,៨% ក្នុងឆ្នាំ ២០០៩ ទោះបីជារងសម្ពាធសេដ្ឋកិច្ចសកលជាបន្តបន្ទាប់ និងវិបត្តិជំងឺរាតត្បាត បានបង្កជាហានិភ័យប្រឈមចំពោះមុខយ៉ាងណាក៏ដោយ។

លោកស្រីបណ្ឌិតក៏បានលើកឡើងអំពីសារៈសំខាន់នៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធហិរញ្ញវត្ថុ ជាពិសេសសមិទ្ធផលនៃប្រព័ន្ធបាគង (Bakong App) ដែលជាចំណុចរបត់មួយក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ។ ការងារអាទិភាពចម្បងមួយរបស់ធានាគារជាតិគឺធានាថាប្រជាពលរដ្ឋគ្រប់ស្រទាប់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងមានតម្លៃសមរម្យ ដែលនឹងប្រែក្លាយកម្រិតជីវភាពកាន់តែប្រសើរ និងបន្តរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ជំនួបនាថ្ងៃនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ក្នុងការវិនិយោគលើមូលធនមនុស្ស (human capital) សំដៅរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

សូមជម្រាបថា មហោស្រពយុវជនពិភពលោក នៅទីក្រុងយេកាតឺរីនប៊ួក ពីថ្ងៃទី១១-១៨ ខែសីហា ឆ្នាំ២០២៦ នឹងប្រមូលផ្តុំយុវជនប្រមាណ ១០ ០០០នាក់ រួមមាន ៥ ០០០នាក់មកពីប្រទេសប្រមាណ ១៩៥ជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរគំនិត វប្បធម៌ និងបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជនអន្តរជាតិ៕