* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ករណីឃាតកម្ម-អត្តឃាតដ៏រន្ធត់មួយបានកើតឡើងនៅខណ្ឌទួលគោក ដែលបុរសជាសង្សារសម្លាប់នារីរងគ្រោះ រួចលោតសម្លាប់ខ្លួន

02-09-2026 09:52

(ភ្នំពេញ)៖ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានទទួលព័ត៌មានពីករណីឃាតកម្ម-អត្តឃាតដ៏រន្ធត់មួយ ដែលបានកើតឡើងនៅចំណុចបន្ទប់លេខ១១១៧ អាគារខុនដូ UK៥២៤ ផ្លូវលេខ៥២៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់។

ជនសង្ស័យជាសង្សារឈ្មោះ មាន មករា ភេទប្រុស អាយុ២៤ឆ្នាំ បានធ្វើសកម្មភាពច្របាច់ក និងខ្ទប់ច្រមុះមាត់សម្លាប់សង្សាររបស់ខ្លួនឈ្មោះ អេង ណាវី ភេទស្រី អាយុ២១ឆ្នាំ នៅក្នុងបន្ទប់ជាន់ទី១១ មុនពេលដែលខ្លួនបានលោតចុះពីលើអគារខុនដូជាន់ទី១១ មកផ្ទាល់ដីបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះទាំងពីរនាក់មានទីលំនៅជាមួយគ្នានៅក្នុងបន្ទប់កើតហេតុខាងលើ។

យោងតាមការបំភ្លឺពីបងស្រីជីដូនមួយរបស់ជនរងគ្រោះឈ្មោះ អេង ណាវី បានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យបានស្រឡាញ់រស់នៅជាមួយគ្នារយៈពេលប្រហែល៥ឆ្នាំមកហើយ ហើយកន្លងមកជនសង្ស័យឈ្មោះ មាន មករា តែងតែមានអាកប្បកិរិយាប្រច័ណ្ឌជាមួយជនរងគ្រោះជាញឹកញាប់។ មុនពេលកើតហេតុ ជនសង្ស័យបានផ្ញើសារទៅមិត្តភក្តិរបស់ខ្លួន ដោយសារភាពថាបានសម្លាប់សង្សាររបស់ខ្លួនរួចហើយ និងបានប្រាប់លេខកូដទ្វារបន្ទប់ដើម្បីឲ្យសាច់ញាតិមកមើលសាកសព។

ក្រោយការពិនិត្យសាកសព និងប្រមូលព័ត៌មានពីសមត្ថកិច្ចជំនាញ រួមទាំងការបញ្ជាក់ពីឯកឧត្តមវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ អេង ណាវី ស្លាប់ដោយសារស្ទះដង្ហើម។ បច្ចុប្បន្ន សាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀងៗខ្លួន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះបានបង្ហាញពីផលវិបាកធ្ងន់ធ្ងរនៃជម្លោះក្នុងទំនាក់ទំនងស្នេហា ដែលអាចឈានដល់អំពើហិង្សា និងការបាត់បង់ជីវិត។