* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ដំណឹងមរណភាព! ឯកឧត្ដម នុត ឈឿម ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត, អតីត​ស្ថាបនិកចាងហ្វាង​សារព័ត៌មានសុជីវធម៌​ និងជាអតីតឥស្សរជនជាន់ខ្ពស់ សម្តេចព្រះ​នរោត្តម សីហ​នុ ទទួលមរណភាព ក្នុងជន្មាយុ ៩៣ឆ្នាំ

02-09-2026 11:03

(ភ្នំពេញ)៖ ឯកឧត្ដម នុត ឈឿម ទីប្រឹក្សាផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើទេសរដ្ឋមន្ត្រី អតីត​ស្ថាបនិកចាងហ្វាង​សារព័ត៌មានសុជីវធម៌​ និងជាអតីតឥស្សរជនជាន់ខ្ពស់របស់សម្តេចព្រះ​នរោត្តម សីហ​នុ បានទទួលមរណភាពក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

«យើងខ្ញុំទាំងអស់គ្នាជាកូន កូនប្រសារ ចៅ ចៅប្រសារ ចៅទួត មានទុក្ខជាទម្ងន់ដោយ ឯកឧត្ដម នុត ឈឿម ត្រូវជាឪពុក ឪពុកក្មេក ជីតា និងជីតាទួត បានទទួលមរណភាពនៅថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២០៖២៥នាទីយប់ ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។ បច្ចុប្បន្នសព ឯកឧត្ដម នុត ឈឿម បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅបុរីប៉េងហួតដឹស្តាខ្វតធឺរៀល (ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី) គេហដ្ឋានលេខ ៣២ ផ្លូវលេខ ៤ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ»។ នេះបើតាមសេចក្តីជូនដំណឹង។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូម សម្ដេច លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងបងប្អូន មិត្តភក្ដិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

អ្នកផ្ដើមបុណ្យ៖

*លោក នុត បូពិណ្ណារ៉ា ព្រមទាំងបុត្រ
*លោកស្រី នុត បូពិណ្ណារុំ និងស្វាមី ព្រមទាំងបុត្រ
*លោកស្រី នុត បូពិណ្ណារ៉ែន ព្រមទាំងបុត្រ
*លោក នុត បូពិណ្ណារត័្ន និងភរិយា ព្រមទាំងបុត្រ
*លោកជំទាវ នុត សិរីទេវី និង ឯកឧត្ដម គឺ ដារ៉ា ព្រមទាំងបុត្រ

លេខទំនាក់ទំនង៖

*លោកស្រី នុត វលក្ខ័ណ៍ ០៨៩ ២៣០ ២៧០
*ឯកឧត្ដម ឃីម នុតតារាសេរី ០៧៨ ៨២៨ ២០០៕