* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៊ីស្រាអែលកោតសរសើរដំណើរការជ្រើសរើសពលករកសិកម្មកម្ពុជា ដែលក្រសួងការងាររៀបចំប្រកបដោយយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់

02-09-2026 13:58

(ភ្នំពេញ)៖ គណៈប្រតិភូរដ្ឋអ៊ីស្រាអែលបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការជ្រើសរើសពលករកសិកម្មកម្ពុជា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងបង្ហាញទំនុកចិត្តលើគុណភាពពលករកម្ពុជា និងអនាគតនៃកិច្ចសហប្រតិបត្តិការការងារទ្វេភាគីរវាងប្រទេសទាំងពីរ។

ការលើកឡើងនេះធ្វើឡើងដោយលោកស្រី Shirly Raisin Sasson ប្រធានផ្នែកកិច្ចព្រមព្រៀងទ្វេភាគី នៃរដ្ឋបាលពលករបរទេសរបស់រដ្ឋអ៊ីស្រាអែល ក្នុងអំឡុងពេលដែលគណៈប្រតិភូអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យ និងតាមដានដោយផ្ទាល់នូវដំណើរការជ្រើសរើស និងសម្ភាសបេក្ខជនកម្ពុជា ដែលដាក់ពាក្យទៅធ្វើការក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែល។

លោកស្រី Sasson បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែលបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តានេះបានបង្កើតឱកាសសម្រាប់អ៊ីស្រាអែលពង្រីកការជ្រើសរើសពលករពីបណ្ដាប្រទេសនានា ក្នុងនោះក៏មានកម្ពុជាផងដែរ។

លោកស្រីបានលើកឡើងថា៖ «យើងមើលឃើញសក្តានុពលក្នុងការជ្រើសរើសពលករ និងពលករជំនាញផ្នែកកសិកម្មកម្ពុជាទៅធ្វើការនៅអ៊ីស្រាអែល»

គណៈប្រតិភូអ៊ីស្រាអែលក៏បានកោតសរសើរចំពោះភាពជាដៃគូល្អ និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការរៀបចំ និងអនុវត្តដំណើរការជ្រើសរើសបេក្ខជន។

លោកស្រី Sasson បានសង្កត់ធ្ងន់ថា ភាគីកម្ពុជា និងអ៊ីស្រាអែលបានធ្វើការរួមគ្នាជាក្រុម ដើម្បីធានាថា ដំណើរការជ្រើសរើសត្រូវបានអនុវត្តដោយតម្លាភាព និងស្របតាមលក្ខណៈវិនិច្ឆ័យដែលភាគីទាំងពីរបានឯកភាពគ្នា។

លោកស្រីបានបន្ថែមថា៖ «យើងមានការប្តេជ្ញាចិត្តខ្ពស់ និងធ្វើការរួមគ្នាជាក្រុម ដើម្បីធានាថា ដំណើរការជ្រើសរើសនេះប្រព្រឹត្តទៅដោយតម្លាភាព និងស្របតាមលក្ខណៈវិនិច្ឆ័យដែលបានព្រមព្រៀងគ្នា។ ការរៀបចំសម្រាប់គណៈប្រតិភូមានលក្ខណៈវិជ្ជាជីវៈ ហើយយើងអាចមើលឃើញលទ្ធផលយ៉ាងច្បាស់»

លោកស្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចូលរួមរៀបចំការប្រឡង និងសម្ភាសបេក្ខជន ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយគណៈប្រតិភូអ៊ីស្រាអែលក្នុងដំណើរការទាំងមូល។

លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តថា ពលករដែលនឹងចេញទៅធ្វើការនៅអ៊ីស្រាអែល គឺជាពលករដែលមានជំនាញ និងវិជ្ជាជីវៈ។ ដោយសារការងាររបស់ក្រសួងការងារនៅទីនេះ ពលករកម្ពុជាដែលទៅធ្វើការនៅអ៊ីស្រាអែលនឹងកសាងបានកេរ្តិ៍ឈ្មោះល្អ ហើយកិច្ចព្រមព្រៀងទ្វេភាគីនេះនឹងទទួលបានជោគជ័យ»

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការចូលរួមពិនិត្យ និងតាមដានដោយផ្ទាល់ពីគណៈប្រតិភូអ៊ីស្រាអែល បានបង្ហាញពីការទទួលខុសត្រូវរួមរបស់ប្រទេសទាំងពីរក្នុងការធានាភាពជឿជាក់នៃដំណើរការជ្រើសរើស។

លោក ស៊ុន មេសា បានលើកឡើងថា៖ «គោលដៅរបស់ក្រសួង មិនមែនគ្រាន់តែបញ្ជូនពលករឱ្យបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថា បេក្ខជនគ្រប់រូបត្រូវបានវាយតម្លៃតាមសមត្ថភាព និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់ដូចគ្នា។ ការចូលរួមតាមដានដោយផ្ទាល់ពីភាគីអ៊ីស្រាអែល គឺជាការបញ្ជាក់បន្ថែមថា ដំណើរការនេះត្រូវបានអនុវត្តដោយតម្លាភាព យុត្តិធម៌ និងវិជ្ជាជីវៈ ដើម្បីការពារផលប្រយោជន៍បេក្ខជន និងកសាងកេរ្តិ៍ឈ្មោះពលករកម្ពុជានៅលើទីផ្សារការងារអន្តរជាតិ»

អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «ចំពោះបេក្ខជនដែលនៅមានចម្ងល់ ក្រសួងនៅតែបើកចំហឱ្យស្នើសុំពិនិត្យលទ្ធផល និងភស្តុតាងជាក់ស្តែងឡើងវិញ។ យើងចង់ឱ្យបេក្ខជនទទួលបានការបំភ្លឺច្បាស់លាស់ និងអស់ចិត្តចំពោះលទ្ធផលរបស់ខ្លួន»

លោក ស៊ុន មេសា ក៏បានបញ្ជាក់ថា ការជាប់តេស្តដំណាក់កាលទី១ មិនទាន់មានន័យថា បេក្ខជនត្រូវបានជ្រើសរើសជាស្ថាពរទៅធ្វើការនៅអ៊ីស្រាអែលនោះទេ។ បេក្ខជននៅត្រូវឆ្លងកាត់ការសម្ភាសផ្ទាល់មាត់ ការជ្រើសរើសដោយភាគីអ៊ីស្រាអែលតាមរយៈអង្គភាព PIBA ការជ្រើសរើស និងផ្គូផ្គងដោយនិយោជក ការពិនិត្យសុខភាព និងឯកសារ ព្រមទាំងការចុះកិច្ចសន្យា ការណែនាំតម្រង់ទិស និងការត្រៀមចេញដំណើរ។

ការវាយតម្លៃជាវិជ្ជមានពីគណៈប្រតិភូអ៊ីស្រាអែលនេះ កើតឡើងស្របពេលដែលប្រទេសទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារនៅក្រៅប្រទេស ជាពិសេសក្នុងវិស័យកសិកម្ម ដែលនិយោជកអ៊ីស្រាអែលកំពុងមានតម្រូវការកម្លាំងពលកម្ម។

សម្រាប់កម្ពុជា ការពង្រីកទីផ្សារការងារទៅកាន់អ៊ីស្រាអែល មិនត្រឹមតែជួយបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យពលករទទួលបានបទពិសោធន៍អន្តរជាតិ ចំណេះដឹង និងជំនាញបច្ចេកវិទ្យាកសិកម្មទំនើបផងដែរ។

កិច្ចសហប្រតិបត្តិការកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាលនេះ ផ្តោតលើការជ្រើសរើសពលករដោយមានសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ ដោយធានាថា បេក្ខជនត្រូវបានជ្រើសរើសតាមនីតិវិធីត្រឹមត្រូវ និងទទួលបានការណែនាំត្រៀមខ្លួនមុនពេលចេញដំណើរ។