* សហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា
* អូស្រ្តាលី នឹងស្វែងរកកៅអីជាសមាជិកមិនអចិន្ត្រៃយ៍ ក្នុងក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់អាណត្តិឆ្នាំ២០២៩-២០៣០
* បារាំង និងកាណាដា សន្យាពង្រឹងទំនាក់ទំនងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងថាមពល
* ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន សម្រាប់រយៈពេល៣ខែ
* អ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នធំៗ និងអ្នកសារព័ត៌មានជាតិជិត ៤០អង្គភាព ចុះពិនិត្យដោយផ្ទាល់ទីតាំងអតីតមជ្ឈមណ្ឌល Online Scams នៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ
* ៩ថ្ងៃទៀតដល់ថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ, អ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យអនុវត្តឱ្យមានប្រសិទ្ធភាព !
* ព្យុះទីហ្វុងមានឥទ្ធិពលខ្លាំងមួយ រំកិលទៅរកភាគខាងកើតប្រទេសជប៉ុន នាំឱ្យមានការព្រមានពីទឹកជំនន់និងបំណាក់ដី
* បណ្តាមេដឹកនាំពិភពលោក ជួបមុខគ្នាសារជាថ្មីនៅ UN ខណៈសង្រ្គាមអ៊ុយក្រែនមិនទាន់រលត់ ហើយមានសង្រ្គាមមួយទៀតនៅមជ្ឈិមបូព៌ា
* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក វង សូត លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍ ខិតខំក្រេបយកចំណេះដឹង និងជំនាញ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ

02-09-2026 14:40

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក វង សូត អនុប្រធានទី២ រដ្ឋសភា បានស្វាគមន៍ អបអរសាទរ និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាល ដែលត្រៀមចេញទៅបន្តការសិក្សាថ្នាក់ បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ និងវេជ្ជសាស្ត្រ នៅសហព័ន្ធរុស្ស៊ី និងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

លោកចាត់ទុកការទទួលបានអាហារូបករណ៍នេះថា ជាមោទនភាពសម្រាប់និស្សិត គ្រួសារ និងសង្គមជាតិ ព្រមទាំងជាសក្ខីភាពបង្ហាញពីសមត្ថភាព ការខិតខំប្រឹងប្រែង និងឆន្ទៈរបស់យុវជនកម្ពុជា។

លោកបានបន្តថា សហព័ន្ធរុស្ស៊ី និងសហភាពអឺរ៉ុប សុទ្ធតែជាដៃគូសំខាន់របស់កម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេស។ សហព័ន្ធរុស្ស៊ី តាំងពីសម័យសហភាពសូវៀត រហូតមកដល់បច្ចុប្បន្ន តែងតែគាំទ្រកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្ស។

ចំណែកសហភាពអឺរ៉ុប គឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់ និងជាទីផ្សារនាំចេញទំនិញដ៏ធំរបស់កម្ពុជា ព្រមទាំងបានផ្តល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា អប់រំ ជំនាញវិជ្ជាជីវៈ អភិបាលកិច្ចល្អ សិទ្ធិមនុស្ស កសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យជាដើម។

លោក វង សូត បានលើកទឹកចិត្តឱ្យនិស្សិតខិតខំសិក្សា ក្រេបយកចំណេះដឹង និងជំនាញទំនើបៗ ព្រមទាំងមានភាពអត់ធ្មត់ ឆន្ទៈមោះមុត និងជម្នះរាល់ការលំបាក ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន មករួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ លោកបានផ្តាំផ្ញើឱ្យនិស្សិតគោរពច្បាប់ និងបទបញ្ជារបស់ប្រទេសសាមី និងគ្រឹះស្ថានសិក្សា រក្សាសុខភាព សេចក្តីថ្លៃថ្នូរ វិន័យ សីលធម៌ និងសាមគ្គីភាពក្នុងនាមជានិស្សិតខ្មែរ។

លោកក៏បានលើកទឹកចិត្តឱ្យនិស្សិតបំពេញតួនាទីជា «ទូតសុច្ឆន្ទៈ និងទូតវប្បធម៌» ដោយចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងសមិទ្ធផលរបស់កម្ពុជា។ ចូលរួមការពារ និងបដិសេធគ្រប់ព័ត៌មានដែលមានចេតនាបំភ្លៃការពិត និងប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។ ជាពិសេស ត្រូវចូលរួមពន្យល់ដល់មិត្តភក្តិអន្តរជាតិអំពីបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាព បូរណភាពទឹកដី និងស្ថានការណ៍ជាក់ស្តែងនៅកម្ពុជា៕