* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យផ្ទាល់ និងណែនាំឱ្យមន្ទីរជំនាញពន្លឿនការអន្តរាគមន៍នាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋជិត ៦ម៉ឺនហិកតា ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយ

02-09-2026 15:14

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭក និងជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋដែលរងផលប៉ះពាល់ ជិត ៦ម៉ឺនហិកតា នៅតាមបណ្តាក្រុង ស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយ និងឥទ្ធិពលបាតុភូតអេលីញូ។

នៅក្នុងឱកាសដឹកនាំមន្ទីរជំនាញចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ស្ថានភាពដើមស្រូវគឺមានសភាពខ្លោចដោយអន្លើៗ ប៉ុន្តែអាចនៅ មានសង្ឃឹមប្រសិនជាការអន្តរាគមន៍នាំទឹកបានទៅដល់ទាន់ពេលវេលា។ មួយវិញទៀត នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានបង្អុរចុះពីមធ្យមទៅបង្គួរ ហើយបានគ្របដណ្តប់និងស្រោចស្រពផ្ទៃដីស្រែខ្លះ នៅតាមបណ្តាស្រុកក្រុងមួយចំនួន បានធ្វើឱ្យស្រូវមានកម្លាំង និងអាចត្រូលអាកាសធាតុរាំងស្ងួតបានមួយរយៈខ្លីបន្ថែមទៀតផងដែរ។

លោកបណ្ឌិត លើកឡើងទៀតថា ក្នុងកំឡុង ១០ថ្ងៃទៀត ប្រសិនមន្ទីរជំនាញអាចរុញទឹកទៅដល់គោលដៅរងគ្រោះ ឬភ្លៀងបន្តធ្លាក់នោះកសិករគឺអាចមានរំពឹងឡើងវិញ និយាយជារួមគឺស្រូវអាចសង្គ្រោះបានយ៉ាងហោច៧០% នៃផលប៉ះពាល់រួម។

ចំពោះស្រុកក្រុងចំនួន ៣ទៀតដែលគ្មានប្រភពទឹក អាជ្ញាធរស្រុក ក្រុងត្រូវរិះរកប្រភពទឹករួចសហការជាមួយមន្ទីរជំនាញធនធានទឹក ដើម្បីទាញទឹកពីស្ទឹងក្រាំងពន្លៃនៃស្រុកថ្ពងនាំយកទៅស្រោចស្រពផ្ទៃដីស្រែរបស់ ប្រជាពលរដ្ឋកំពុងរងគ្រោះនៅបណ្តាស្រុក ក្រុងដែលនៅក្បែរនោះ។

លោក យឹម ណន ប្រធានកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កូនរដូវប្រាំងដំណាក់កាលទី២ និងបាតុភូតអេលីញូបានបង្កផលប៉ះពាល់ដល់ដំណាំស្រូវពលរដ្ឋ ៨ក្រុង ស្រុកមាន ស្រុកបសេដ្ឋចំនួន ៤ ៥០៦ហិកតា ក្រុងច្បារមនចំនួន ៩៩៣ហិកតា ស្រុកគងពិសីចំនួន ៧ ៣៩៤ហិកតា ស្រុកឱរ៉ាល់ចំនួន ៧៩៣ហិកតា ស្រុកសំរោងទងចំនួន ២៤ ១១៥ហិកតា ស្រុកក្រុងទាំង ៤នេះ សង្គ្រោះបានទាំងស្រុង។ ចំពោះស្រុកថ្ពងចំនួន ៤ ៤២១ហិកតា សង្គ្រោះបាន ២ ១៩៥ហិកតា ក្រុងឧដុង្គម៉ែជ័យចំនួន ៥ ២៤៩ហិកតា សង្គ្រោះបាន ១ ៧១៤ហិកតា និងស្រុកសាមគ្គីមុនីជ័យ ចំនួន ៩ ១២៨ហិកតា សង្គ្រោះបានចំនួន ១ ១៤០ហិកតា។

សូមបញ្ជាក់ថា ផែនការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៦ គឺចំនួន ១២០ ៥២៧ហិកតា ហើយអនុវត្តបានលើការព្រោះ ស្ទូង គិតត្រឹមចុងខែសីហា បានចំនួន ១២៧ ៥៨៧ហិកតា ស្មើ ១០៥,៨៦% ប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៥ កើនឡើងចំនួន ៨ ២២៨ហិកតា៕