* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរខេត្តស្វាយរៀង ចុះបើកសៀល និងត្រួតពិនិត្យសម្ភារអេឡិចត្រូនិករាប់រយគ្រឿង ព្រមទាំងដកហូតទំនិញសង្ស័យគេចពន្ធមួយចំនួនធំ នៅក្រុងបាវិត

02-09-2026 15:24

(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ បានដឹកនាំកម្លាំងចម្រុះចុះបើកសៀល និងធ្វើការត្រួតពិនិត្យសម្ភារស្ថិតនៅផ្ទះលេខ K12 ក្នុងបុរី អ៊ែល តារា ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការនេះ មានការចូលរួមសហការពីលោកវរសេនីយ៍ឯក ឡាយ ចន្នី ស្នងការរងនគរបាលខេត្ត អាជ្ញាធរក្រុងបាវិត និងមន្ត្រីជំនាញនៃសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង។

ជាលទ្ធផល នៃការចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញសម្ភារ និងឧបករណ៍អេឡិចត្រូនិកជាច្រើន រួមមាន៖

*ជាន់ផ្ទាល់ដី៖ កុំព្យូទ័រលើតុចម្រុះ ចំនួន ៣២គ្រឿង, ធុង CPU ចំនួន ១០គ្រឿង និងដុំទប់ភ្លើង ចំនួន ៤៨គ្រឿង។
*ជាន់ទី១៖ កុំព្យូទ័រលើតុ ចំនួន ១៤៨គ្រឿង, ធុង CPU ចំនួន ៤២គ្រឿង និង ៥កេស, អេក្រង់កុំព្យូទ័រលើតុ ចំនួន ៦កេស, កាស ចំនួន ១២កេស, ដុំ WiFi ចំនួន ៩គ្រឿង និងខ្សែ WiFi ចំនួន ១២កេស។
*ជាន់ទី២៖ កុំព្យូទ័រលើតុ ចំនួន ២៥០គ្រឿង, ធុង CPU ចំនួន ៦២គ្រឿង, ក្តារចុច (Keyboard) ចំនួន ១៦កេស, ទូរទស្សន៍ (Sony 55 អ៊ីញ) ចំនួន ៤គ្រឿង, កាមេរ៉ា ចំនួន ៧កេស, ឧបករណ៍បំពងសំឡេង (បាស AD116) ចំនួន ៣០គ្រាប់ ព្រមទាំងសម្ភារអេឡិចត្រូនិកមួយចំនួនធំផ្សេងទៀត។

ចំពោះសម្ភារ និងគ្រឿងអេឡិចត្រូនិកខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឈ្មោះ គង់ តាយ ដែលជាម្ចាស់ផ្ទះ ដើម្បីគ្រប់គ្រង និងថែរក្សាជាបណ្តោះអាសន្ន ដោយហាមឃាត់មិនឱ្យមានការចល័ត ឬយកចេញទៅប្រើប្រាស់ដោយ គ្មានការអនុញ្ញាតជាដាច់ខាត។

ដោយឡែក ចំពោះសម្ភារដែលមន្ត្រីសាខាគយ និងរដ្ឋាករខេត្ត សង្ស័យថាជាទំនិញគេចពន្ធ រួមមាន៖ កុំព្យូទ័រចម្រុះ សរុបចំនួន ៥៧៩គ្រឿង (ក្នុងនោះមាន៖ Laptop ចំនួន ១៥គ្រឿង, អេក្រង់ LED Monitor ចំនួន ១៤៩គ្រឿង, Monitor ប្រភេទកោង ចំនួន ៣គ្រឿង, កុំព្យូទ័រ All in One 23.8 អ៊ីញ ចំនួន ១០គ្រឿង, កុំព្យូទ័រ All in One 24 អ៊ីញ ចំនួន ២៩៥គ្រឿង និងកុំព្យូទ័រ All in One 27 អ៊ីញ ចំនួន ១០៧គ្រឿង) ទូរស័ព្ទដៃចម្រុះ សរុបចំនួន ៥២៥គ្រឿង។

បច្ចុប្បន្ន ទំនិញដែលសង្ស័យថា គេចពន្ធទាំងអស់ខាងលើ ត្រូវបាននាំយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅបរិវេណការិយាល័យគយ និងរដ្ឋាករបាវិត ក្រោមការត្រួតពិនិត្យ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ដើម្បីរង់ចាំការសម្រេច និងចំណាត់ការបន្តពី លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្របតាមនីតិវិធីច្បាប់៕