* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* សម្តេចតេជោ ហ៊ុន សែន ព្រមានលុបលេខទូរស័ព្ទពីបណ្តាញទំនាក់ទំនង បន្ទាប់ពីមានការរំខានសុំជំនួយហួសហេតុ
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ខេត្តកំពង់ចាម បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិជាប់សរុបចំនួន ៧,៤២៧នាក់ និទ្ទេស A តិចជាងឆ្នាំមុន

02-09-2026 15:34

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបើកស្រោមលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា បេក្ខជនទូទាំងខេត្ត ដែលបានប្រឡងជាប់សរុប ៧,៤២៧នាក់ ក្នុងនោះបេក្ខជនដែលប្រឡងជាប់និទ្ទេស A ចំនួន ១០០នាក់ តិចជាងឆ្នាំ២០២៥ ដែលមានចំនួន ១៤១នាក់។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម លោក លី ម៉េងសាន បានឱ្យដឹងថា សម័យប្រឡង ១០ សីហា ២០២៦ សម្រាប់ខេត្តកំពង់ចាម ចំនួនបេក្ខជនមកប្រឡងសរុប ៩,៤៨៥នាក់ ក្នុងនោះស្រីចំនួន ៥,៦៣៨នាក់។ ចំនួនបេក្ខជនប្រឡងជាប់សរុប ៨,១០២នាក់ ក្នុងនោះស្រីចំនួន ៥,០៥៧នាក់ គិតជាភាគរយសរុប ៨៥.៤២% ក្នុងនោះស្រី ៨៩.៦៩% (កើន ២.៥៩% ក្នុងនោះស្រី ៤.៨១%) បើប្រៀបធៀបនឹងឆ្នាំ២០២៥។

ចំពោះលទ្ធផលប្រភេទបេក្ខជនប្រឡង បេក្ខជនចំណេះទូទៅ៖ ចំនួនបេក្ខជនមកប្រឡងសរុប ៨,៥១៧នាក់ ក្នុងនោះស្រី ៥,១៣១នាក់ ចំនួនបេក្ខជន ប្រឡងជាប់សរុប ៧,៤២៧នាក់ ក្នុងនោះស្រី ៤,៦៤០នាក់ គិតជាភាគរយស្មើនឹង ៨៧.២០% ក្នុងនោះស្រី ៨៧.៣៣%។

បេក្ខជនស្វៃរិនចំណេះទូទៅ៖ ចំនួនបេក្ខជនមកប្រឡងសរុប ៨៥១នាក់ ក្នុងនោះស្រី ៤៧០នាក់ ចំនួនបេក្ខជនប្រឡងជាប់សរុប ៦៣៧នាក់ ក្នុងនោះស្រី ៣៩៧នាក់ គិតជាភាគរយស្មើនឹង ៧៤.៨៥% ក្នុងនោះស្រី ៨៤.៤៧%។

បេក្ខជនបំពេញវិជ្ជា៖ ចំនួនបេក្ខជនមកប្រឡងសរុប ១១៧នាក់ ក្នុងនោះស្រី ៣៧នាក់ ចំនួនបេក្ខជនប្រឡងជាប់សរុប ៣៨នាក់ ក្នុងនោះស្រី ២០នាក់ គិតជាភាគរយស្មើនឹង ៣២.៤៨% ក្នុងនោះស្រី ៥៤.០៥%៕