* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អង្គការសង្គមស៊ីវិលក្នុងខេត្តព្រៃវែង ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការលើកកម្ពស់បរិវត្តកម្មឌីជីថល​ឈានទៅកសាងសង្គមឌីជីថល និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសហគមន៍

02-09-2026 15:32

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តព្រៃវែង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ​​គណៈរដ្ឋមន្រ្តី បានរៀបចំវេទិកាសន្ទនាក្រោមប្រធានបទស្ដីព ​«ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល ក្នុងយុគសម័យ​ឌីជីថល» ដោយបានសហការជាមួយរដ្ឋបាលខេត្តព្រៃវែង។

វេទិកាសន្ទនានេះបានប្រព្រឹត្តទៅក្រោម​អធិបតីភាពលោក ប៉ៃ សំបូរ​ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន​​ វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករង​​ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​​​ភិបាល វ.ស.ស. និងលោក អន ភារៈ អភិបាលរងខេត្តព្រៃវែង តំណាងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង។

ថ្លែងក្នុងអង្គវេទិកាសន្ទនាដែល​មានការអញ្ជើញចូលរួម​ពីតំណាង​អង្គការសង្គមស៊ីវិលក្នុងខេត្តព្រៃវែង និងអាជ្ញាធរ​​មូលដ្ឋានជាច្រើននាក់ លោក ប៉ៃ សំបូរ​ បានវាយតម្លៃខ្ពស់​​ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាង​អាជ្ញាធរ​​មូលដ្ឋាន​និងអង្គការសង្គមស៊ីវិល​ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់​សុខដុមនីយកម្ម​សង្គម​ស៊ីវិល​ និង​​រួមគ្នាជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យ​ ស្របតាមគោលនយោបាយ​និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំ​ប្រកប​ដោយ​​គតិបណ្ឌិត​​របស់សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា។

លោកបានជំរុញឱ្យ​អង្គការសង្គមស៊ីវិលបន្តពង្រឹងសមត្ថភាពផ្នែក​ឌីជីថល​ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល ព្រមទាំងរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមសហគមន៍។

ជាមួយគ្នានេះដែរ លោក​ក៏បានលើកទឹកចិត្ត​ឱ្យអង្គការ​សង្គមស៊ីវិល​ចូលរួម​ជំរុញឱ្យយុវជនតាមសហគមន៍​ចុះឈ្មោះចូលរួម​វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងជំនាញវិជ្ជាជីវៈ​ផ្សេងៗនៅវិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តព្រៃវែង ដើម្បីទទួលបានឱកាសការងារកាន់តែល្អប្រសើរនៅតាមក្រុមហ៊ុន សហគ្រាសក្នុងមូលដ្ឋានខេត្តព្រៃវែងនិងតាមបណ្តាខេត្តផ្សេងទៀត។

ក្នុងឱកាសនេះដែរ លោក អន ភារៈ បានកោតសរសើរ​​និង​វាយតម្លៃខ្ពស់​ចំពោះការចូលរួមចំណែកយ៉ាងសកម្ម​របស់អង្គការសង្គមស៊ីវិល ​ក្នុងការអភិវឌ្ឍខេត្តព្រៃវែងនាពេល​កន្លងមក។ លោក​បានលើកទឹកចិត្ត​ឱ្យអង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍ទាំងអស់បន្តគាំទ្រនិងចូលរួមដោយស្មោះត្រង់ក្នុងភាពជាដៃគូជាមួយរដ្ឋបាលខេត្តព្រៃវែង និងត្រូវអនុវត្តតាមច្បាប់និងបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ ព្រមទាំងបន្តចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងទប់ស្កាត់ការ​ឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុងមូលដ្ឋាន។​

ក្នុងអង្គវេទិកានេះដែរ លោក ឡេង ប៊ុន្នី អ្នកជំនាញមកពីបណ្ឌិត្យសភា​​​​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា បានចូលរួម​ធ្វើ​បទបង្ហាញជូនអង្គវេទិកា ស្តីពី «ការយល់ដឹងអំពីអក្ខរកម្ម​ឌីជីថលនិងសុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាសម្រាប់អង្គការ​សង្គមស៊ីវិល» ដើម្បីចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្ម​​ឌីជីថលនិងការយល់ដឹងអំពី​គោលនយោបាយសេដ្ឋកិច្ច​និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ អង្គវេទិកាបានសាទរចំពោះ​បទបង្ហាញដ៏មានសារៈសំខាន់នេះ ដែល​អាចជួយឱ្យបងប្អូន​តំណាងអង្គការសង្គមស៊ីវិល​បានយល់ដឹងជាមូលដ្ឋាន​អំ​ពីបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន​ និង​អាចប្រើប្រាស់​បានត្រឹមត្រូវនិងមានសុវត្ថិភាពខ្ពស់៕