* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តបន្ទាយមានជ័យ៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាកូនសោឆ្ពោះទៅកាន់ដំណាក់កាលថ្មីនៃជីវិត

02-09-2026 15:36

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអបអរសាទរ និងកោតសរសើរយ៉ាងកក់ក្តៅចំពោះសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យ ក្នុងការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

ការថ្លែងនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសលទ្ធផល នៃការប្រឡងសម័យប្រឡង១០ សីហា ២០២៦ នៅវិទ្យាល័យ ហ៊ុន សែនខ្លាកូន នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

លោកអភិបាលខេត្តបានបញ្ជាក់ថា ជ័យជម្នះនេះគឺជាផ្លែផ្កានៃការលះបង់ ការអត់ធ្មត់ និងការតស៊ូព្យាយាមឥតឈប់ឈរអស់រយៈពេល ១២ឆ្នាំកន្លងមក។ លោកបានសង្កត់ធ្ងន់ថា សញ្ញាបត្រដែលទទួលបាន គឺជាកូនសោរយ៉ាងសំខាន់ ឆ្ពោះទៅកាន់ដំណាក់កាលថ្មីមួយទៀតនៃជីវិត នោះគឺការអប់រំកម្រិតឧត្តមសិក្សា និងការកសាងជំនាញវិជ្ជាជីវៈ។

ជោគជ័យនេះមិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកិត្តិយសដ៏ធំធេងសម្រាប់ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារទាំងមូលផងដែរ។

ទន្ទឹមនឹងនេះ លោក អ៊ុំ រាត្រី ក៏បានសម្ដែងការសោកស្ដាយចំពោះសិស្សានុសិស្សដែលពុំទទួលបានលទ្ធផល ហើយបានលើកទឹកចិត្តកុំឲ្យអស់សង្ឃឹម ដោយមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ឬសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ដើម្បីទទួលបានចំណេះជំនាញសម្រាប់ជីវិត។

សូមបញ្ជាក់ថា សម្រាប់ខេត្តបន្ទាយមានជ័យ មានសិស្សជាប់និទ្ទេស A ចំនួន ៨៨នាក់, និទ្ទេស B ៤១៩នាក់, និទ្ទេស C ១០៦០នាក់, និទ្ទេស D ១៨៨៩នាក់ និងនិទ្ទេស E ១៩៧៩នាក់។ ចំណែកលទ្ធផលទូទាំងប្រទេស បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥នាក់ ស្មើនឹង ៨៤.០៦ភាគរយ៕