* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទអន្តរជាតិនៃសមាគមទឹកអន្ដរជាតិ (IWA) លើកទី៤ ឆ្នាំ២០២៦ ស្ដីពី «ទឹកភ្លៀងសម្រាប់ថ្ងៃស្អែក៖ ទឹក អាកាសធាតុ និងវប្បធម៌»

02-09-2026 16:07

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិនៃសមាគមទឹកអន្ដរជាតិ (IWA) លើកទី៤ ឆ្នាំ២០២៦ ស្ដីពីការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង ក្រោមប្រធានបទ «ទឹកភ្លៀងសម្រាប់ថ្ងៃស្អែក៖ ទឹក អាកាសធាតុ និងវប្បធម៌» ដែលសហការរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញមកពីសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) នៅសាលខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងពីការប្រែប្រួលអាកាសធាតុដែលបាននិងកំពុងនាំមកនូវភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងជាមួយនឹងហានិភ័យកើនឡើងនៃគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការប្រែប្រួលទម្រង់ទឹកភ្លៀង និងបានបញ្ជាក់ពីសារៈសំខាន់នៃទឹកភ្លៀងដែលជាធនធានធម្មជាតិដ៏មានតម្លៃត្រូវចាប់យក រក្សាទុក អភិរក្ស និងគ្រប់គ្រងប្រកបដោយចីរភាពសម្រាប់អនាគត ដើម្បីជួយគាំទ្រដល់វិស័យកសិកម្ម សន្តិសុខស្បៀង និងសហគមន៍ដែលមានភាពធន់។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកទឹកជា «មាស ស» និងជាកម្លាំងចលករដ៏សំខាន់មួយនៃការអភិវឌ្ឍជាតិ ដោយបានកំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពទាំងប្រាំនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមសាលារៀនទឹកភ្លៀង និង ទិវាភ្លៀងខ្មែរ ដែលអាចជួយកសាងវប្បធម៌នៃការគ្រប់គ្រងទឹកឱ្យកាន់តែរឹងមាំក្នុងចំណោមយុវជន និងសង្គមទាំងមូល និងដើម្បីកសាងប្រព័ន្ធគ្រប់គ្រងទឹកដែលរួមបញ្ចូលគ្នា ឆ្លាតវៃ និងធន់នឹងអាកាសធាតុ ជាពិសេសប្រែក្លាយទឹកភ្លៀងពីបញ្ហាប្រឈមតាមរដូវទៅជាធនធានយុទ្ធសាស្ត្រសម្រាប់សន្តិសុខទឹក សន្តិសុខស្បៀង ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានជំនឿយ៉ាងមុតមាំថា សន្និសីទអន្តរជាតិនេះនឹងលើសពីការផ្លាស់ប្តូរចំណេះដឹង ហើយនាំទៅរកសកម្មភាពជាក់ស្តែង ភាពជាដៃគូកាន់តែរឹងមាំ និងដំណោះស្រាយជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា តំបន់មេគង្គ និងតំបន់ផ្សេងៗទៀត ហើយក៏នឹងផ្តល់នូវឱកាសដ៏សំខាន់មួយដើម្បីពង្រឹងចក្ខុវិស័យរួម និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការគ្រប់គ្រងទឹកភ្លៀង សន្តិសុខទឹក និងភាពធន់នឹងអាកាសធាតុ៕